ជាតិ
ពានរង្វាន់អក្សរសិល្ប៍ ពុទ្ធសាសនបណ្ឌិត្យ ផ្ដោតលើ “ការលើកកម្ពស់គុណតម្លៃស្ត្រីក្នុងសង្គមខ្មែរ»
22, Jan 2024 , 4:59 pm        
រូបភាព
យុវតីម្នាក់អង្គុយអានសៀវភៅ នៅទីវាលធម្មជាតិស្រស់ត្រកាល។ រូបពី កញ្ញា កន្និថា
យុវតីម្នាក់អង្គុយអានសៀវភៅ នៅទីវាលធម្មជាតិស្រស់ត្រកាល។ រូបពី កញ្ញា កន្និថា
ភ្នំពេញ៖ ពានរង្វាន់អក្សរសិល្ប៍ ពុទ្ធសាសនបណ្ឌិត្យ លើកទី៧ ប្រចាំឆ្នាំ២០២៤ ចាប់ផ្ដើមប្រកាស ការប្រកួតប្រជែងហើយ លើប្រធានបទ “ការលើកកម្ពស់គុណតម្លៃ ស្ត្រីក្នុងសង្គមខ្មែរ» ក្នុងទម្រង់រឿងខ្លី និងកំណាព្យរឿងខ្លី។



បេក្ខជនម្នាក់ អាចដាក់ស្នាដៃ ប្រកួតបានតែ១គត់ និងមិនមែនជាស្នាដៃ ដែលធ្លាប់ទទួលបានចំណាត់ថ្នាក់ នៅក្នុងពានរង្វាន់ណាមួយពីមុន។
 
ស្នាដៃរឿងខ្លី ត្រូវវាយជាអត្ថបទ ដោយប្រើយូនីកូដខ្មែរ ក្នុងកុំព្យូទ័រ ទំហំអក្សរ១២ ពុម្ព Khmer OS Siemreap ខ្នាតក្រដាស A4 ប្រមាណពី១០ ទៅ១៥ទំព័រ។ ចំណែកកំណាព្យរឿងខ្លី មានប្រមាណពី ៥ទៅ១០ទំព័រ (មានគំរូជូន)។ សាច់រឿងដែលសរសេរ ជាសាច់រឿងថ្មីសុទ្ធសាធ។
 
ត្រូវគោរពអក្ខរាវិរុទ្ធតាមវចនានុក្រមខ្មែរ បោះពុម្ពផ្សាយដោយពុទ្ធសាសនបណ្ឌិត្យគ្រាទី៥ ជាចាំបាច់ (ផ្ដល់ពិន្ទុជាពិសេស)។ បេក្ខជនត្រូវបញ្ជាក់អាសយដ្ឋាន លេខទូរសព្ទ និងអ៊ីមែល ឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួល គណៈកម្មការរៀបចំទាក់ទង។ 
 
សម្រាប់រឿងខ្លី ដែលមានចំណាត់ថ្នាក់លេខ ១-២-៣ និង កំណាព្យរឿងខ្លី ដែលមានចំណាត់ថ្នាក់លេខ ១-២-៣ នឹងផ្ដល់រង្វាន់ជាថវិកា វិញ្ញាបនបត្រ និងការបោះពុម្ពស្នាដៃ។
 
ចាប់ផ្ដើមទទួលស្នាដៃ ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង៥ល្ងាច ជាកំហិត។ លោកអ្នកអាចផ្ញើស្នាដៃ តាមរយៈតេលេក្រាម ០៦៩ ​៤៦ ៩៩ ៥៦ (អ្នកស្រី ញ៉ ស្រីម៉ុច) ឬតាមរយៈអ៊ីមែល

Tag:
 អក្សរសាស្ត្រ
  អក្សរសិល្ប៍
  រឿងខ្លី
  កំណាព្យរឿងខ្លី
 
© រក្សាសិទ្ធិដោយ thmeythmey.com