ជាតិ
«តួនាទីព្រះពុទ្ធសាសនា ក្នុងការលើកកម្ពស់ការអប់រំសីលធម៌ និងចរិយាធម៌» ជាប្រធានបទប្រកួត នៃទិវាអំណាន
23, Jan 2024 , 8:39 am        
រូបភាព
ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា ប្រកាសការប្រកួតប្រជែងបកស្រាយប្រធានបទ «តួនាទីព្រះពុទ្ធសាសនា ក្នុងការលើកកម្ពស់ការអប់រំសីលធម៌ និងចរិយាធម៌» ដោយជ្រើសរើសជយលាភីចំនួន៣រូប។



ការប្រកួតប្រជែងនេះ ធ្វើឡើងដើម្បីចូលរួមអបអរសាទរទិវាជាតិអំណានលើកទី៩ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ «អំណានជាមូលដ្ឋានគ្រឹះ សម្រាប់ទាំងអស់គ្នាក្នុងជីវិត»។ 
 
សូមបញ្ជាក់ថា អ្នកដែលអាចចូលរួមប្រឡងប្រជែងបាន រួមមានមន្ត្រីអប់រំ គ្រូបង្រៀន គរុនិស្សិត គរុសិស្ស សិស្ស និស្សិត និងសាធារណជនទូទៅ។ 
 
បេក្ខជនត្រូវសរសេរ ការបកស្រាយប្រធានបទ ចំនួន១៥ទំព័រ ទៅ២០ទំព័រ ដោយកំព្យូទ័រ ប្រើពុម្ពអក្សរ Khmer OS Moul light 12 (សម្រាប់ចំណងជើង និងចំណងជើងរង) និង Khmer OS Siemreap ទំហំអក្សរ ១២ (សម្រាប់អត្ថបទ)។
 
កាលបរិច្ឆេទឈប់ទទួលស្នាដៃ ត្រឹមថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៧:០០នាទី ជាកំហិត។ ទំនាក់ទំនងផ្ញើស្នាដៃ តាមរយៈតេលេក្រាម ០១០ ២២ ០៧ ៨៨ និងសួរព័ត៌មានបន្ថែម តាមរយៈលេខទូរសព្ទ ០១១ ២២ ៨៨ ៥២៕
 

Tag:
 អប់រំ
  ប្រឡងប្រជែង
  ប្រកួត
  ព្រះពុទ្ធសាសនា
 
© រក្សាសិទ្ធិដោយ thmeythmey.com