ជាតិ
ស្នងការខេត្តកំពត ប្រកាសឱ្យម្ចាស់រថយន្ត Ford មួយគ្រឿង ចូលខ្លួនដោះស្រាយ ក្រោយបុកមនុស្ស២នាក់ស្លាប់
31, Jan 2024 , 11:39 am        
រូបភាព
ស្នងការនគរបាលខេត្តកំពត បានប្រកាសឱ្យម្ចាស់រថយន្ត Ford មួយគ្រឿង ចូលខ្លួនសារភាព និងដោះស្រាយតាមផ្លូវច្បាប់ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលបានបណ្ដាលឱ្យមនុស្ស២នាក់ស្លាប់។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីថ្ងៃទី២៨ មករា នៅក្នុងស្រុកដងទង់។



ស្នងការខេត្តកំពត បានបង្ហាញអត្តសញ្ញាណម្ចាស់រថយន្ត Ford នេះ ដោយមានឈ្មោះថា ផល្លា ស៊ីម៉េង មានទីលំនៅខេត្តកណ្ដាល។ ស្នងការខេត្តកំពត ប្រកាសឱ្យបុគ្គលរូបនេះ មកសារភាពនៅស្នងការខេត្តកំពត នៅត្រឹមថ្ងៃទី១ កុម្ភៈ។
 
«ម្ចាស់រថយន្តមិនរួចខ្លួននោះទេ ប្រសិនបើមិនចូលខ្លួនដោះស្រាយ»។ នេះជាការបញ្ជាក់របស់ស្នងការខេត្តកំពត ដោយបានអំពាវនាវឱ្យសាធារណជន រាយការណ៍មកសមត្ថកិច្ច បើសិនឃើញបុគ្គលរូបនេះ។

Tag:
 គ្រោះថ្នាក់ចរាចរណ៍
  ច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com