កីឡាជាតិ
ជាតិ
Angkor Ultra Trail ៖ លោក Arthur ភ្ញាក់ផ្អើលនឹងស្នាមញញឹម​ និងទឹកចិត្តរបស់ប្រជាជនកម្ពុជា
31, Jan 2024 , 7:39 pm        
រូបភាព
លោក ​Arthur Potoski បង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះស្នាមញញឹម និងទឹកចិត្តដ៏ល្អរបស់ប្រជាជនកម្ពុជា អំឡុងទិវារត់ចម្ងាយឆ្លងឧបសគ្គក្នុងទឹកដីតំបន់អង្គរ Angkor Ultra Trail នៅ ខេត្តសៀមរាប។ ការបង្ហាញស្នាមញញឹមពីប្រជាពលរដ្ឋ ព្រមទាំងការរាក់ទាក់ពីសំណាក់កុមារា កុមារីតាមភូមិបានផ្តល់កម្លាំងដល់បុរសសញ្ជាតិបារាំងរូបនេះឱ្យបន្តការរត់រហូតបញ្ចប់ទីក្នុងរយៈចម្ងាយ៦៤គីឡូម៉ែត្រ ដោយប្រើពេលជាង១២ម៉ោង។



លើសពីនេះលោក ​Arthur Potoski បានរៀបរាប់ថាលោកនឹងគ្មានឱកាសបានទស្សនាប្រាសាទដ៏អស្ចារ្យនានានៅក្នុងទឹកដីអង្គរឡើយ ប្រសិនបើគ្មានការរត់ចម្ងាយឆ្លងឧបសគ្គបែបនេះ។ 
 
នៅទីនេះ Potoski បានឃើញទេសភាពនៃប្រាង្គប្រាសាទជាច្រើន ព្រៃព្រឹក្សា និងភាពរាក់ទាក់ និងស្នាមញញឹមប្រជាជនរស់នៅតំបន់អង្គរដ៏អស្ចារ្យ។ បុរសសញ្ជាតិបារាំង វ័យ ២៤ឆ្នាំ រូបនេះ​ បន្តថា ខ្លួននឹងជួយផ្សព្វផ្សាយទៅកាន់មិត្តភក្កិដែលស្ថិតនៅក្នុងក្លិបអ្នករត់នៅប្រទេសបារាំងឱ្យមកសាកល្បងចូលរួមរត់ចម្ងាយនៅទឹកដីអង្គរសម្រាប់ព្រឹត្តិការណ៍នៅឆ្នាំបន្ទាប់ទៀត។
 
ដើម្បីឱ្យកាន់តែជ្រាបច្បាស់សូមលោកអ្នកចូលទស្សនាកិច្ចសម្ភាសរបស់លោក Arthur Potoski ជាមួយនឹងអ្នកសារព័ត៌មានថ្មីៗ៖
 




© រក្សាសិទ្ធិដោយ thmeythmey.com