កីឡាជាតិ
ជាតិ
CPL៖ ស្វាយរៀង រក្សាតំណែងលេខ១ នាំមុខភ្នំពេញក្រោន៥ពិន្ទុ
05, Feb 2024 , 2:35 pm        
រូបភាព
ការប្រកួតរវាងភ្នំពេញក្រោន និងព្រះខ័នរាជ ស្វាយរៀង រូបពី Cambodian Premier League
ការប្រកួតរវាងភ្នំពេញក្រោន និងព្រះខ័នរាជ ស្វាយរៀង រូបពី Cambodian Premier League
ព្រះខ័នរាជស្វាយរៀង បន្ដរក្សាចំណាត់ថ្នាក់លេខ១ របស់ខ្លួនក្នុងតារាងលីគកំពូលកម្ពុជា Cambodian Premier League គិតត្រឹមសប្ដាហ៍ទី២០ ក្រោយឈ្នះភ្នំពេញក្រោន លទ្ធផល៣-២ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅកីឡដ្ឋានខេត្តស្វាយរៀង។



ភ្នំពេញក្រោន ចាញ់ព្រះខ័នរាជស្វាយរៀង ម្ដងទៀត ក្នុងការប្រកួតជំនួបជើងទី៣ នៃការប្រកួត Cambodian Premier League។ ក្រុមទាំង២ បានវាយបកគ្នាទៅវិញទៅមក ដោយឡែកភ្នំពេញក្រោន កាន់តែមានគម្លាត់ពិន្ទុ៥ តិចជាងព្រះខ័នរាជស្វាយរៀង ដែលមាន ៤៩ពិន្ទុ។
 
៣គ្រាប់របស់ព្រះខ័នរាជស្វាយរៀង រកបានដោយកីឡាករ សារ៉េត គ្រីយ៉ា (នាទី៤៥+៣), Ryo Fuji (នាទី៦៨) និងកីឡាករ Bounkong Bounphachan (នាទី៨៥) ចំណែក២គ្រាប់របស់ភ្នំពេញក្រោន រកបានដោយកីឡាករ Shimizu Shintaro (នាទី២២, ៥៧)។
 
ចំពោះការប្រកួតក្នុងសប្ដាហ៍ទី២០នោះ គីរីវង់សុខសែនជ័យ ឈ្នះ កងយោធពលខេមរភូមិន្ទ ២-០ នៅកីឡដ្ឋានគិរីវង់ ចំណែកបឹងកេត ឈ្នះ អង្គរថាយហ្គឺរ ៥-២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។  ចំណែកវិសាខា ចាញ់ណាហ្គាវើលដ៍ ៣-១ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ ស្របពេល អាយ អេស អាយដង្កោសែនជ័យ និងព្រៃវែង ស្មើគ្នាក្នុងលទ្ធផល១-១ នៅកីឡដ្ឋាន AIA KHM Park។
 
គួរបញ្ជាក់ផងដែរថា គិតត្រឹមសប្ដាហ៍ទី២០នេះ ព្រះខ័នរាជ ស្វាយរៀង ឈរនៅចំណាត់ថ្នាក់លេខ១ បណ្ដោះអាសន្ន ក្នុងតារាងលីគ CPL ដោយរកបាន៥០ពិន្ទុ តាមពីក្រោយដោយ ភ្នំពេញក្រោន មាន៤៥ពិន្ទុ។ ចំណែក វិសាខា បន្ដឈរនៅចំណាត់ថ្នាក់លេខ៣ មាន៣៥ពិន្ទុ។ រីឯបឹងកេត លេខ៤ និងអាយ អេស អាយ ដង្កោសែនជ័យ លេខ៥ មាន២៨ពិន្ទុស្មើគ្នា។ ចំណាត់ថ្នាក់លេខ៦ កងយោធពលខេមរភូមិន្ទ មាន២៤ពិន្ទុ តាមពីក្រោយដោយ ណាហ្គាវើលដ៍ លេខ៧ មាន២៣ពិន្ទុ។ ចំណែកព្រៃវែង លេខ៨ មាន២០ពិន្ទុ ខណៈអង្គរថាយហ្គឺរ លេខ៩ មាន១៤ពិន្ទុ និងក្រុមបាតតារាង​ និងប្រឈមកាត់ចេញ គិរីវង់សុខសែនជ័យ មាន១៣ពិន្ទុ៕
 

Tag:
 បាល់ទាត់
  ព្រះខ័នរាជ ស្វាយរៀង
© រក្សាសិទ្ធិដោយ thmeythmey.com