កីឡាជាតិ
ជាតិ
ព្រំ សំណាង មិនច្បាស់ឈ្នះកីឡាករភូមា Yar Men ប៉ុន្ដែនឹងវាយផ្ដាច់ បើមានឱកាស
09, Feb 2024 , 5:59 pm        
រូបភាព
ការថតជុំគ្នា ក្នុងសន្និសីទសារព័ត៌មានមុនប្រកួត
ការថតជុំគ្នា ក្នុងសន្និសីទសារព័ត៌មានមុនប្រកួត
ព្រំ សំណាង នឹងត្រូវប្រកួតជាមួយ Yar Men អ្នកប្រដាល់ Lethwei របស់មីយ៉ាន់ម៉ា នៅយប់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្នុងសង្វៀន «King of the Ring» លើប្រភេទទម្ងន់ ៨០គីឡូក្រាម។ ការប្រកួតនេះ កីឡាករទាំងពីរព្រមព្រៀងគ្នា ក្នុងការប្រើស្រោមដៃ MMA។ ព្រំ សំណាង មិនទាន់ប្រាកដថាអាចយកឈ្នះគូប្រកួតបាន ១០០ភាគរយឡើយ ប៉ុន្ដែកីឡាករគុនខ្មែររូបនេះ គ្រាន់តែរំពឹងថា នឹងចាប់យកឱកាសដើម្បីផ្ដាច់គូប្រកួតក្នុងទឹកណាមួយ ប្រសិនជាកីឡាករមីយ៉ាន់ម៉ា ភ្លាត់ស្នៀត។



ក្នុងសន្និសីទមុនការប្រកួតព្រឹត្តិការណ៍ The King of The Ring ព្រំ សំណាង ដូចជាមិនទាន់សង្ឃឹមថាឈ្នះគូប្រកួត ១០០ភាគរយឡើយ។ ម្យ៉ាងវិញទៀត ដៃគូរបស់ព្រំ សំណា គឺកីឡាករ Yar Men មិនបង្ហាញការព្រួយបារម្មណ៍អ្វីឡើយ បើទោះជាធ្លាប់ដឹងប្រវត្តិប្រកួតរបស់កីឡាករកម្ពុជារូបនេះ ក៏ដោយ។
 
«ខ្ញុំ មិនទាន់ថាអាចវាយគូប្រកួតឲ្យសន្លប់ទេ ប៉ុន្ដែគ្រាន់តែដឹងថាធ្វើឲ្យបានល្អ ហើយប្រសិនជាឆ្លៀតឱកាស អាចផ្ដាច់បាន ខ្ញុំ នឹងផ្ដាច់។ បើឲ្យខ្ញុំ និយាយថាត្រូវតែវាយគូប្រកួតឲ្យសន្លប់ គឺខ្ញុំ មិនដឹងទេ។»។ កីឡាករ ព្រំ សំណាង បាននិយាយដូច្នេះ។
 
ក្នុងការប្រកួតនេះ មិនប្រើស្រោមដៃដូចជាការប្រកួតរាល់លើកឡើយ ដោយប្រើហ្គង់លក្ខណៈចេញម្រាម ដូចជា MMA។ ក្នុងព្រឹត្តិការណ៍ដដែរនេះ មានការប្រកួតអន្ដរជាតិ៤គូផ្សេងទៀត លក្ខណៈរុំអំបោះឆៅ មានដូចជា ៖ 
 
ស៊ន រ៉ាគីម ប្រកួតជាមួយ Arsy Ahmad កីឡាករឥណ្ឌូណេស៊ី លើប្រភេទទម្ងន់ ៦០គីឡូក្រាម
ពេជ្យ ប៊ុនសិទ្ធ ប៉ះជាមួយ Romeo Jr លើទម្ងន់៥៧គីឡូក្រាម
ភក្ដី គុនខ្មែរ ស្វាគមន៍ Happy Sery លើទម្ងន់៦៥គីឡូក្រាម
ពេជ្យ សម្បត្តិ ប្រកួតជាមួយ Makralek Sit Parang លើទម្ងន់៦០គីឡូក្រាម៕
 

Tag:
 ប្រដាល់គុនខ្មែរ
  ព្រំ សំណាង
  Yar Men
© រក្សាសិទ្ធិដោយ thmeythmey.com