ជាតិ
បទសម្ភាសន៍
វីដេអូ
តើខ្មែរអាចរៀនអ្វីខ្លះ ពីការសន្សំសំចៃរបស់ចិន?
10, Feb 2024 , 11:09 am        
រូបភាព
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា
ភ្នំពេញ៖ គេតែងនិយាយតពីមាត់មួយ ទៅមាត់មួយថា ចិនពូកែសន្សំសំចៃ។ សូម្បីមួយកាក់ មួយ​សេន ក៏ចិនមិនឱ្យរបេះពីដៃដែរ ប្រសិនប្រាក់នោះមិនចាំបាច់​ចំណាយ។ ចុះខ្មែរ ​អាច​រៀនសូត្រអ្វីខ្លះ ពីការសន្សំសំចៃរបស់ជនជាតិចិន? បើតាម លោក គិន ភា ប្រធានវិទ្យា ស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា តាមពិតទៅខ្មែរក៏ចេះសន្សំសំចៃដែរ គ្រាន់ទេខ្មែរ ពុំសូវបានលើកសរសើរគ្នាប៉ុណ្ណោះ។



លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បានលើកឡើងថា ការណ៍ ដែល​ថា ចិនពូកែរិះថាំ គឺគេសំដៅដល់វិធីសាស្ត្រ ចេះគ្រប់គ្រងហិរញ្ញវត្ថុរបស់ជន​ជាតិនេះ​។ ជនជាតិចិន ឬកូនខ្មែរកាត់ចិន ចូលចិត្តចំណាយប្រាក់ លើមុខទំនិញដែល​ចាំបាច់ ហើយ​គេ​តែងគិតគូរពីសុខភាពហិរញ្ញវត្ថុ ទៅថ្ងៃអនាគត។ ដូច្នេះមុននឹងគេ ចំណាយ​លើ​អ្វីមួយ គេគិត​ហ្មត់ចត់ណាស់។
 
ទោះជាយ៉ាងណា លោក គិន ភា ក៏មើលឃើញដែរថា ប្រជាជនខ្មែរ ក៏ពូកែរិះថាំដែរ ​​គ្រាន់​តែ​​មិនសូវចេះលើក​ទឹកចិត្តគ្នាប៉ុណ្ណោះ។ លោក គិន ភា ពន្យល់ដូច្នេះ​៖«ចិនគេ​ចាយមាន​ក្បួនខ្នាត គេចេះរិះថាំ គេគិតពីការខ្វះខាតថ្ងៃមុខ។ ខ្មែរយើងក៏មានអ្នកជោគជ័យ ព្រោះតែ​ការរិះថាំច្រើនដែរ គ្រាន់តែថាខ្មែរយើង មិនសូវចេះលើកទឹកចិត្តគ្នា។ ខ្មែរយើងមានពាក្យ មួយថា “រកមិនឈ្នះរិះ” ដូច្នេះ​ការចំណាយខ្លះមិនចាំបាច់ កុំ​ចំណាយ។ ខ្មែរយើងចាប់ផ្ដើម យល់ពីការគ្រប់គ្រងហិរញ្ញវត្ថុដែរ។ ប្រសិនមិនចេះគ្រប់គ្រងហិរញ្ញវត្ថុ នោះគ្រួសារ យើង​នឹងវ័ណ្ដក ដោយបំណុលមិនខាន»។
 
សម្រាប់ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា អ្វីដែលខ្មែរអាចរៀនសូត្រចំណេះ​ដឹង​ហិរញ្ញវត្ថុពីជនជាតិចិន ឬ​កូនចៅខ្មែរកាត់ចិន នោះគឺមុនចំណាយលើវត្ថុអ្វីមួយ ត្រូវគិត​ពីភាពចាំបាច់ និងពិចារណា​គ្រប់ជ្រុងជ្រោយពីតម្លៃ ​និងគុណភាពទំនិញនោះ។ មានន័យថា ​​ទំនិញណា​មិនចាំបាច់ កុំទិញតាម​ចិត្តចង់។
 
​សូមអញ្ជើញ លោកលោកស្រីទស្សនាបទសម្ភាសរវាងកញ្ញា ប៉ូ សាគុន នៃសារព័ត៌មានឌី​ជី ថល​ថ្មីៗ និង​លោក​បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា៖
 

Tag:
 ចូលឆ្នាំចិន
  សន្សំសំចៃ
© រក្សាសិទ្ធិដោយ thmeythmey.com