ជាតិ
ស្នងការដ្ឋាននគរបាលខេត្តកំពត ប្ដូរផ្លាកសញ្ញាកំណត់ល្បឿនធំជាងមុន
17, Feb 2024 , 6:30 pm        
រូបភាព
គំរូផ្កាកសញ្ញាថ្មី ដែលមានទំហំ ១៥០m ១៥០m រូបពីស្នងការដ្ឋាននគរបាលខេត្តកំពត
គំរូផ្កាកសញ្ញាថ្មី ដែលមានទំហំ ១៥០m ១៥០m រូបពីស្នងការដ្ឋាននគរបាលខេត្តកំពត
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តកំពត បានប្រកាសប្ដូរផ្លាកសញ្ញាកំណត់ល្បឿន ឱ្យធំជាងមុខ ដោយមានទំហំ ១,៥០m* ១,៥០m ដើម្បីឱ្យពលរដ្ឋងាយស្រួលមើលឃើញច្បាស់។ ផ្លាកថ្មី នឹងត្រូវដំឡើង នៅថ្ងៃទី១៨កុម្ភៈ  នៅតាមគោលដៅ ដែលបានគ្រោងទុក។

 
ទំព័រហ្វេសប៊ុក ស្នងការដ្ឋាននគរបាលខេត្តកំពត នៅថ្ងៃទី១៧ ខែកុម្ភៈនេះ បានបញ្ជាក់ថាខ្លួន​នឹង ធ្វើផ្លាកសញ្ញាកំណត់ល្បឿន ដែលមានទំហំ ១,៥០m* ១,៥០m ចំនួន៣ផ្ទាំង ចាប់ពីព្រំប្រទល់នរាយណ៍ ស្រុកឈូក រហូតដល់ក្លោងទ្វារ ចូលក្រុងកំពត ដែលមានចម្ងាយប្រហែល៥០គីឡូម៉ែត្រ។ 
 
ការផ្លាស់ប្ដូរនេះ គឺជាការឆ្លើតតបនឹងសំណូមពរ ក៏ដូចជាការផ្ដល់មតិជាច្រើន ពីប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងផ្លាកសញ្ញាកំណត់ល្បឿន ដែលកន្លងមានទំហំតូច មើលមិនឃើញ។ ស្នងការដ្ឋាន បានបញ្ជាក់បន្ថែមថា ការធ្វើបែបនេះ ដើម្បីឱ្យមានភាពងាយស្រួល ដល់ប្រជាពលរដ្ឋមើលឃើញច្បាស់។ 
 
ផ្លាកថ្មី នឹងត្រូវដំឡើង នៅថ្ងៃទី១៨ ស្អែកនេះ នៅតាមគោលដៅ ដែលបានគ្រោងទុក។ ចំពោះការចុះបាញ់ល្បឿនវិញ ស្នងការដ្ឋាននគរបាលខេត្តកំពត នឹងនៅតែបន្តប្រាប់ពលរដ្ឋ មុនមួយថ្ងៃដដែល។ ស្នងការដ្ឋានសង្ឃឹមថា ពលរដ្ឋទាំងអស់ នឹងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕

 

Tag:
 កំពត
  សង្គម
  ដោយ៖ ប៉ូ សាគុន
© រក្សាសិទ្ធិដោយ thmeythmey.com