ជាតិ
វីដេអូ
ឈប់​ដំណើរការ ៥០ឆ្នាំ​ហើយ អគារ​មួយ​នៅ​ភ្នំ​ពេញ នៅ​តែ​មាន​អក្សរ​ថា​ជា​គ្លីនិក!
25, Feb 2024 , 9:29 am        
រូបភាព
 
ភ្នំពេញ៖ បច្ចុប្បន្ន អាជីវកម្មស្ទើរតែទាំងអស់ លើក​​ផ្លាក​យីហោអាជីវកម្មរបស់ខ្លួន​ធំទៅៗ បង្ហាញអតិថិជនដែល​ធ្វើដំណើរឆ្លងកាត់។ សម័យ​មុន ​ក៏គេ​ប្រើ​ផ្លាក​យី​ហោ​ដែរ ប៉ុន្តែ​តាំង​ពី​មាន​ផ្ទះ​ធ្វើ​អំពី​បេតុង និង​ស៊ីម៉ងត៍ គេ​និយម​ឆ្លាក់​អក្សរ​ក្នុង​ជញ្ជាំង​តែ​ម្ដង ជា​អក្សរ​ធ្វើ​ពី​ដុំ​ឥដ្ឋ និង​ស៊ីម៉ងត៍​រួម​ជាមួយ​ជញ្ជាំង។ ​​បើទោះបីគេធ្វើទំនើបកកម្ម​​អគារនោះក៏ដោយ ក៏អក្សរ​នោះវា​ជាប់​នឹង​អគារ​ជា​និច្ច។ នៅ​រុក្ខវិថី​ខេមរៈ​ភូមិន្ទ (ផ្លូវ​១៣០) នៅ​ម្ដុំ​ផ្សារ​តាប៉ាង ខាង​កើត​ផ្សារ​ធំថ្មី ក្នុង​ខណ្ឌ​ដូន​ពេញ រាជធានី​ភ្នំ​ពេញ មានអគារមួយដែលនៅមានអក្សរឆ្លាក់ជាប់នៅនឹងអគារតែម្តង ដែលវាគឺ​អតីត​គ្លីនិក ដុកទ័រ ប៊ែស៊ីយែរ។ កាល​ពី​សង្គ្រាម​ស៊ីវិល​ លោក​គ្រូ​ពេទ្យ ប៊ែស៊ីយែរ មោរីស បាន​បិទ​គ្លីនិក​របស់​ខ្លួន។ ប៉ុន្តែ​រហូត​ដល់​សព្វថ្ងៃ​នេះ ​អគារ​​ដែលមាន​បណ្ដោយ​ពី​ផ្លូវ​៤៩ ទៅ​ដល់មហាវិថី​ព្រះ​នរោត្តម​នេះ ​នៅ​តែ​មាន​អក្សរ​ឡាតាំង​ធំ​ថា « CLINIQUE DOCTEUR BESSIÈRE »។ គឺ​ជា​ភាសា​បារាំង ដែលបកប្រែ​ថា មន្ទីរ​ពេទ្យ​ឯកជន លោក​គ្រូ​ពេទ្យ[ត្រកូល]ប៊ែស៊ីយែរ។

 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូខាងក្រោមនេះ៖
 
 
 
គ្លីនិក ដុកទ័រ ប៊ែស៊ីយែរ ត្រូវ​បានស្ថាបនាឡើង​នាឆ្នាំ​១៩៤៨ ហើយកាលនោះអគារនេះ គឺ​ពណ៌ស និងមានកម្ពស់២ជាន់។ ប្រហែល​ជា​កាល​ពី​៣០ឆ្នាំ​មុន​​អគារ​នេះ​ត្រូវ​កែទៅ​ជា​ផ្ទះ​ល្វែង​។ សូមបញ្ជាក់ថា លោក​គ្រូ​ពេទ្យ ប៊ែស៊ីយែរ មោរីស គឹគាត់​បាន​ស្លាប់​ហើយ៕






 
 

Tag:
 អគារចាស់ៗ
  ភ្នំពេញ
  ស្ថាបត្យកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com