ជាតិ
ក្រសួងព្រមានផ្លូវច្បាប់ចំពោះការចាក់ថ្មនិងខ្សាច់ ចូលទន្លេខុសច្បាប់
24, Feb 2024 , 4:19 pm        
រូបភាព
រូបភាពចាក់ថ្មចូលផ្ទៃទន្លេ ក្នុងខេត្ត​កំពង់ចាម។ រូបភាពពីរដ្ឋបាលខេត្តកំពង់ចាម
រូបភាពចាក់ថ្មចូលផ្ទៃទន្លេ ក្នុងខេត្ត​កំពង់ចាម។ រូបភាពពីរដ្ឋបាលខេត្តកំពង់ចាម
ភ្នំពេញ៖ ដើម្បីទប់ស្កាត់សកម្មភាពចាក់ថ្មចូលទន្លេ ដូចករណីនៅខេត្តកំពង់ចាមទៀត ក្រសួងធនធានទឹក និងឧតុនិយម បានលើកច្បាប់ស្ដីពីការគ្រប់គ្រងធនធានទឹក មាត្រា៣៦ មកបង្ហាញថា សកម្មភាពចាក់ថ្ម និងខ្សាច់ ទន្លេ បង្កឱ្យមានការរាំងស្ទះដល់លំហូរទឹកធម្មជាតិនៃទន្លេ គឺជាបទល្មើស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក។

មាត្រា៣៦ នៃច្បាប់ស្ដីពីការគ្រប់គ្រងធនធានទឹកបានចែងយ៉ាងដូច្នេះ៖ «ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលានរៀល ដល់ដប់លានរៀល និង/ឬដាក់ពន្ធនាគារពីមួយឆ្នាំ ដល់ប្រាំឆ្នាំ ចំពោះបុគ្គលដែលបង្កឧបសគ្គ ឬធ្វើឱ្យរាំងស្ទះដល់លំហូរទឹកធម្មជាតិនៃទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ ដោយគ្មានការអនុញ្ញាត។ គ្រប់ករណីមិនរាងចាល ត្រូវផ្តន្ទាទោសទ្វេមួយជាពីរ»។ 
 
ជាមួយគ្នាដែរ ក្រសួងធនធានទឹក នឹងបន្តតាមដានវិធានការរបស់អាជ្ញាធរខេត្តកំពង់ចាម លើភាគីម្ចាស់ដី ដែលបានចាក់ថ្មចូលទន្លេនាពេលថ្មីៗនេះ៕ 
 
 
 
 
 

Tag:
 សង្គម
  លុបទន្លេ
© រក្សាសិទ្ធិដោយ thmeythmey.com