ជាតិ
ព្រះមហាក្សត្រ
ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតា យាងទៅពិនិត្យព្រះរាជសុខភាពនៅប៉េកាំង
26, Feb 2024 , 9:07 am        
រូបភាព
ដោយ: រួបរួម
ព្រឹកថ្ងៃទី២៦ ខែកុម្ភៈនេះ ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី សម្តេចព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ ស្តេច យាងទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព។



ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះរវរាជមាតា ព្រះអង្គទាំងទ្វេ យាងទៅពិនិត្យព្រះរាជសុខភាពយ៉ាងទៀងទាត់បំផុតនៅប្រទេសចិន ក្រោមការរៀបចំ និងយកចិត្តទុកពីសំណាក់ថ្នាក់ដឹកនាំ ជាពិសេសក្រុមគ្រូពេទ្យជំនាញរបស់ចិន។

ចាប់តាំងពីសម្តេចព្រះបរមតនកោដ្ឋ នរោត្តម សីហនុ នៅមានព្រះជន្ម ព្រះរាជដំណើរយាងពិនិត្យព្រះរាជសុខភាព ធ្វើឡើងមួយលើកនៅដើមឆ្នាំ និងមួយលើកទៀតនៅចុងឆ្នាំ ដោយព្រះអង្គទាំងទ្វេ សព្វព្រះរាជហឫទ័យគង់ប្រថាប់ប្រមាណពីមួយទៅពីរខែ មុននឹងព្រះរាជដំណើរយាងនិវត្តន៍មកមាតុប្រទេសវិញ។

អមព្រះរាជដំណើរ ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតា ទៅកាន់ប្រទេសចិន គេសង្កេតឃើញមាន សម្តេចក្រុមព្រះនរោត្តម ចក្រពង្ស់ និង សម្ដេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

សម្តេច សាយ ឈុំ បច្ចុប្បន្នស្ថិតក្នុងតំណែងជាប្រធានព្រឹទ្ធសភា ទទួលបន្ទុកជាប្រមុខរដ្ឋស្តីទី៕



© រក្សាសិទ្ធិដោយ thmeythmey.com