ជាតិ
ព័ត៍មានសុខភាព
សុខភាព
៣មុខនេះ ជួយទប់ជាតិស្ករមិនឲ្យឡើងខ្ពស់ទេ
27, Feb 2024 , 6:59 am        
រូបភាព
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីបន្លែ និងផ្លែឈើដែលអាចជួយធ្វើឲ្យជាតិស្ករក្នុងរាងកាយអ្នកមានលំនឹង។ តើមានអ្វីខ្លះទៅ?

  • ចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែម គួរតែញ៉ាំម្រះឲ្យបានច្រើន ព្រោះក្នុងនោះមានផ្ទុកសារធាតុដែលអាចជួយទប់មិនឲ្យស្ករក្នុងរាងកាយអ្នកឡើងខ្ពស់។ ជាពិសេស ក៏អាចធ្វើឲ្យអ្នកមិនប្រឈមនឹងអាការក្តៅក្នុងផងដែរ។
  • ត្របែក ក៏ជាផ្លែឈើដែលអាចជួយទប់ឲ្យជាតិស្ករក្នុងរាងកាយអ្នកមានលំនឹងផងដែរ ដែលជាហេតុដែលធ្វើឲ្យសុខភាពអ្នកមិនងាយជួប​បញ្ហាឡើងជាតិស្ករខ្ពស់​ឡើយ។
  • ផ្កាថ្ម ប្រៀបដូចជាសំបុកត្រចៀកកាំ ដោយអាចធ្វើឲ្យស្បែករបស់អ្នកស្អាតខ្លាំង ក្រោយពេលពិសារួច។ ជាពិសេស វាក៏ល្អចំពោះអ្នកមានជំងឺទឹកនោមផ្អែម ដោយធ្វើឲ្យស្ករមិនងាយឡើងខ្ពស់នោះឡើយ៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 


© រក្សាសិទ្ធិដោយ thmeythmey.com