ជាតិ
វាលស្រែអំបិលសក្បុស នាស្រុកទឹកឈូ ខេត្តកំពត មើលពីលើអាកាស
26, Feb 2024 , 3:21 pm        
រូបភាព
កំពត៖ វាលស្រែផលិតអំបិលជាច្រើនហិកតា ក្នុងភូមិសាស្រ្តស្រុកទឹកឈូ ខេត្តកំពត គឺជាកន្លែងកសិ-ទេសចរណ៍ដ៏ល្បីល្បាញមួយ ដែលភ្ញៀវទេសចរជាតិ-អន្តរជាតិ ទៅកម្សាន្តច្រើនគួរឱ្យកត់សម្គាល់។ វាលស្រែសក្បុសមួយនេះមានចម្ងាយប្រមាណ៦គីឡូម៉ែត្រប៉ុណ្ណោះ ពីក្រុងកំពត។

 
គ្រប់ភ្ញៀវទេសចរទាំងអស់ចូលចិត្តឈ្វែងយល់ពីការដំណើរការផលិតអំបិលតាមបែបប្រពៃណី។ លើសពីនេះ ពួកគេតែងតែចំណាយពេលតិចតួច ចូលរួមក្នុងសកម្មភាពផលិតអំបិលជាមួយកសិករខ្មែរដូចជា ការរែក និងវាចអំបិលជាដើម។ 
 
រដូវប្រាំង គឺជាពេលវេលាដ៏ល្អសម្រាប់ការផលិតអំបិល ព្រោះថាមិនមានភ្លៀងលាយលំធ្វើឱ្យថមថយកម្រិតជាតិប្រៃនៃទឹកសមុទ្រ។ ម្យ៉ាងទៀត អាកាសធាតុក្ដៅ ក៏ធ្វើឱ្យអំបិលដុះលឿនផងដែរ។ ការផលិតអំបិល អាចចាប់ផ្ដើមពីខែតុលា រហូតដល់ខែឧសភា។ នេះបើតាមកសិករ។
 
ខេត្តកំពតមានស្រែផលិតអំបិលសរុប ៣ ៤៨៩ ហិកតា មានឃ្លាំងស្តុកអំបិលចំនួន៥៦០កន្លែង ដែលផ្តល់ការងារដល់ពលរដ្ឋចំនួន ១ ៤៧៤នាក់។ កសិដ្ឋានផលិតអំបិលក្នុងខេត្តនេះ ដំណើរការបានរយៈពេល៤ទៅ៦ខែក្នុងមួយឆ្នាំ អាស្រ័យលើអាកាសធាតុ និងផ្តល់ទិន្នផលអំបិលប្រមាណ ១០ម៉ឺនតោនក្នុងមួយឆ្នាំ។
 
រូបភាព ៖  ឈន  សុផាត































© រក្សាសិទ្ធិដោយ thmeythmey.com