ជាតិ
វីដេអូ
អំបិលផ្ដល់ទិន្នផលខ្ពស់ ពេលអាកាសធាតុក្ដៅ និងទឹកសមុទ្រប្រៃខ្លាំង
27, Feb 2024 , 9:29 pm        
រូបភាព
ដោយ៖ ហេង ស្រីលីន និងឈុំ ចន្ថា
 
កំពត៖ អំបិលផ្ដល់ទិន្នផលខ្ពស់ ពេលអាកាសធាតុក្ដៅ និងទឹកសមុទ្រប្រៃខ្លាំង។ ដូច្នេះហើយ រដូវប្រាំង គឺជាពេលវេលាដ៏ល្អសម្រាប់ការការងារផលិតអំបិល ព្រោះថាមិនមានភ្លៀងលាយលំធ្វើឱ្យថមថយកម្រិតជាតិប្រៃនៃទឹកសមុទ្រ។ ម្យ៉ាងទៀត អាកាសធាតុក្ដៅ ក៏ធ្វើឱ្យអំបិលដុះលឿនផងដែរ។
 
បើតាម លោក ឈួក ឆា អ្នកគ្រប់គ្រងស្រែអំបិលមួយកន្លែងស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត ការផលិតអំបិលអាចចាប់ផ្ដើមពីខែតុលា រហូតដល់ខែឧសភា។ អំឡុងខែនោះ កសិករអាចប្រមូលទឹកសមុទ្រស្តុកទុក ដើម្បីកុំឱ្យត្រូវភ្លៀង ដែលនាំឱ្យថមថយកម្រិតជាតិប្រៃ។ តាមបច្ចេកទេស ទឹកសមុទ្រដែលយកមកផលិតអំបិល ត្រូវបានគេវាស់វែងកម្រិតជាតិប្រៃយ៉ាងជាក់លាក់ ដើម្បីធានាបានផលលឿន៕

 

© រក្សាសិទ្ធិដោយ thmeythmey.com