កីឡាជាតិ
ជាតិ
ក្រុមចំនួន១៥ ចូលរួមប្រកួតពានបាល់ទាត់ក្រសួងមហាផ្ទៃ លើកទី១
28, Feb 2024 , 8:29 am        
រូបភាព
លោក សរ សិទ្ធ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។ រូបពីក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ
លោក សរ សិទ្ធ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។ រូបពីក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ
អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នឹងរៀបចំការប្រកួតពានរង្វាន់បាល់ទាត់ក្រសួងមហាផ្ទៃ លើកទី១ ចាប់ពីថ្ងៃទី១-២៥ ខែមីនា ឆ្នាំ២០២៤។ ព្រឹត្តិការណ៍នេះ មានការចូលរួមពីក្រុមបាល់ទាត់ ចំនួន១៥ មកអង្គភាពចំណុះក្រសួង។



លោក សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា ពានរង្វាន់នេះ បង្កើតឡើង ដើម្បីលើកកម្ពស់វិស័យកីឡាបាល់ទាត់ ពង្រឹងសុខភាព និងបង្កើតចំណងមិត្តភាពរវាងអគ្គនាយកដ្ឋាននានា ក្នុងក្រសួងមហាផ្ទៃ។
 
ក្រុមចំនួន១៥ចូលរួមប្រកួតនោះ មានដូចជា៖ ក្រុមខុទ្ទកាល័យឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ, អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ, អគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គនាយកដ្ឋានរដ្ឋបាល, អគ្គនាយកដ្ឋានពន្ធនាគារ, អគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ, បណ្ឌិត្យសភានគរបាលកម្ពុជា, អគ្គនាយកដ្ឋានអន្ដោប្រវេសន៍, អគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម, ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ, អគ្គាធិការដ្ឋាន, ក្រុមប្រឹក្សានីតិកម្ម, អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង, អគ្គនាយកដ្ឋានឌីជីថល និងផ្សព្វផ្សាយអប់រំ និងសាលាជាតិរដ្ឋបាលមូលដ្ឋាន៕
 

Tag:
 បាល់ទាត់
  ពានបាល់ទាត់ក្រសួងមហាផ្ទៃ
© រក្សាសិទ្ធិដោយ thmeythmey.com