សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
រុស្ស៊ីនឹង​ហាម​ការ​នាំ​ចេញ​ប្រេង​រយៈពេល ៦ខែ ដោយផ្តើមពីខែមីនា
28, Feb 2024 , 8:59 am        
រូបភាព
រូបភាព​ ៖ Tass
រូបភាព​ ៖ Tass
នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin នៅថ្ងៃទី២៦ ខែកុម្ភៈបានអនុម័តលើការហាមឃាត់ការនាំចេញប្រេងសាំងសម្រាប់រយៈពេល៦ខែ​ ដោយចាប់ផ្តើមពីថ្ងៃទី១ ខែមីនាឆ្នាំ២០២៤ តទៅ។

 
ការហាមឃាត់ការនាំចេញប្រេងសាំងរុស្ស៊ីបណ្តោះអាសន្ន មិនអនុវត្តចំពោះកិច្ចព្រមព្រៀងគ្នានៃការផ្គត់ផ្គង់ដល់ប្រទេសនៃសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី, ម៉ុងហ្គោលី, អ៊ូសបេគីស្ថាន, អាបខាហ្សី និងអូសេទីខាងត្បូង។
 
លិខិតមួយផ្ញើរទៅកាន់នាយករដ្ឋមន្ត្រីរុស្ស៊ីចុះថ្ងៃទី២១ ខែកុម្ភៈ បានបង្ហាញថា មានការស្នើសុំហាមឃាត់បណ្តោះអាសន្នលើការនាំចេញប្រេងឥន្ធនៈ ដើម្បីជួយរក្សាស្ថិរភាពតម្លៃនៅក្នុងទីផ្សារផលិតផលប្រេងក្នុងស្រុក ស្របពេលមានតម្រូវការកើនឡើង។
 
«ដើម្បី​ប៉ះប៉ូវ​តម្រូវ​ការ​ផលិតផល​ប្រេង​ច្រើន​លើស​លប់ វា​ចាំបាច់​ត្រូវ​ចាត់​វិធានការ​ដើម្បី​ជួយ​រក្សា​ស្ថិរភាព​តម្លៃ​ក្នុង​ទីផ្សារ​ក្នុង​ស្រុក»។​ នេះបើតាម Reuters ដកស្រង់សម្តីលោក​ឧបនាយករដ្ឋមន្រ្តីរុស្ស៊ី  Alexander Novak ធ្លាប់ជាអតីតរដ្ឋមន្រ្តីថាមពលរុស្ស៊ី។ 
 
កន្លងមក រុស្ស៊ីបានដាក់បម្រាមស្រដៀងគ្នានេះ ពីខែកញ្ញាដល់ខែវិច្ឆិកាឆ្នាំមុន ដើម្បីដោះស្រាយការកើនឡើងតម្លៃ និងកង្វះខាតប្រេងក្នុងស្រុក។ ពេលនោះ មានតែប្រទេសចំនួនបួននៃអតីតសហភាពសូវៀតដូចជា បេឡារុស កាហ្សាក់ស្ថាន អាមេនី និងកៀហ្ស៊ីស៊ីស្ថាន ដែលត្រូវបានលើកលែងការនាំចេញ៕ 
 

Tag:
 រុស្ស៊ី
  ប្រេង
© រក្សាសិទ្ធិដោយ thmeythmey.com