ជាតិ
ព័ត៍មានសុខភាព
សុខភាព
ឈាមរត់ទៅខួរក្បាលមិនគ្រប់ទេ បើអ្នកតែងធ្វើបែបនេះ
29, Feb 2024 , 6:59 am        
រូបភាព
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់ដែលធ្វើឲ្យឈាមរត់ទៅខួរក្បាលមិនគ្រប់។ តើមានអ្វីខ្លះទៅ?

  • នៅពេលដែលអ្នកតែងតែធ្វើការដល់យប់ជ្រៅ នឹងធ្វើឲ្យឈាមដើរដល់ខួរក្បាលមិនគ្រប់នោះទេ។ ជាពិសេស ក៏អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពសរសៃឈាមផងដែរ។ ដូចនេះ អ្នកមិនគួរតែងតែចូលគេងយប់ជ្រៅនោះឡើយ។
  • នៅពេលដែលអ្នកតែងតែញ៉ាំអាហារដែលខ្លាញ់ នឹងធ្វើឲ្យអ្នកងាយធាត់ខ្លាំងណាស់។ ជាពិសេស វាក៏អាចធ្វើឲ្យប៉ះពាល់ដល់សរសៃឈាមរបស់អ្នក ដោយធ្វើឲ្យសរសៃឈាមប្រែជាស្អិត។ ជាហេតុដែលធ្វើឲ្យវាងាយនឹងស្ទះ ហើយធ្វើឲ្យឈាមរត់ទៅខួរក្បាលមិនគ្រប់ឡើយ។
  • ការមិនចូលចិត្តហាត់ប្រាណ នឹងធ្វើឲ្យសរសៃឈាមរបស់អ្នកងាយចាស់ខ្លាំងណាស់។ ជាហេតុដែលធ្វើឲ្យអ្នកងាយប្រឈមនឹងជំងឺលើសសម្ពាធឈាម និងទឹកនោមផ្អែម។ ដូចនេះ ប្រសិនជាអ្នកចង់ឲ្យសរសៃឈាមដើរបានល្អ អ្នកគួរតែហាត់ប្រាណឲ្យបានទៀងទាត់៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 


© រក្សាសិទ្ធិដោយ thmeythmey.com