ជាតិ
សេដ្ឋកិច្ច
យានយន្តជាង ៧,៥លានគ្រឿង ត្រូវបានចុះបញ្ជីនៅក្រសួងសាធារណការ
28, Feb 2024 , 3:41 pm        
រូបភាព
គិតត្រឹមដំណាច់ឆ្នាំ២០២៣​ ក្រសួងសាធាណៈការ និងដឹកជញ្ជូនបានចុះបញ្ជីយានយន្តនៅទូទាំងប្រទេសបានប្រមាណ៧,៥លានគ្រឿង។ ក្នុងនោះ មានម៉ូតូជាង៦លានគ្រឿង។​

 
របាយការណ៍បូកសរុបការងារប្រចាំ២០២៣របស់ក្រសួងសាធារណការបានបង្ហាញថា ចាប់តាំងពីឆ្នាំ១៩៩០ ដល់ដំណាច់ឆ្នាំ២០២៣ មានយានយន្តចំនួន ៧ ៥៦៣ ៣៩៥គ្រឿង ត្រូវបានចុះបញ្ជី។ ក្រសួងសាធារណការបានបញ្ជាក់ថា ក្នុងចំណោមយានយន្តដែលត្រូវបានចុះបញ្ជីនៅទូទាំងប្រទេសនោះ គឺមានម៉ូតូចំនួន ៦ ៤១៦ ២៣០គ្រឿង, រថយន្តធុនស្រាលមាន ៨៤៥ ៦២៦គ្រឿង  និងរថយន្តធុនធ្ងន់មាន ៣០១៥៣៩គ្រឿង។ 
 
ដោយឡែក នៅក្នុងឆ្នាំ២០២៣ ក្រសួងសាធារណការបានចុះបញ្ជីយានយន្តបានចំនួន៦៥២ ១៦៣គ្រឿង ដោយក្នុងនោះ មានយានយន្តដើរដោយថាមពលអគ្គិសនី៦០៤គ្រឿង។ បើតាមរបាយការណ៍ដដែល សម្រាប់ឆ្នាំ២០២៣ គឺមានម៉ូតូ ៥៤២ ៤០១គ្រឿង, រថយន្តធុនស្រាលមាន ៩៦ ៧៧៤គ្រឿង  និងរថយន្តធុនធ្ងន់មាន១២ ៩៨៨គ្រឿង ត្រូវបានបញ្ជីនៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណការ និងដឹកជញ្ជូន៕  
 
 

Tag:
 យានយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com