ជាតិ
រដ្ឋបាលជលផលខេត្តកំពង់ធំ បង្ក្រាបបទល្មើសនេសាទជាង៣៦ករណី ក្នុងរយៈពេល២ខែ
03, Mar 2024 , 2:29 pm        
រូបភាព
ភ្នំពេញ៖ រដ្ឋបាលជលផលខេត្តកំពង់ធំ បានបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប សរុប ៣៦ករណី ដោយចាប់ពីថ្ងៃទី៩ ខែមករា ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤នេះ។
របាយការណ៍របស់រដ្ឋបាលជលផលខេត្តកំពង់ធំ បញ្ជាក់ថាក្នុងប្រតិបត្តិការបង្ក្រាបនេះ អាជ្ញាធរបានរឹបអូស និងបំផ្លាញឧបករណ៍ល្មើសមួយចំនួន រួមមានរបាំងសាច់អួនប្រមាណ១៣.៥ពាន់ម៉ែត្រ របាំងស្បៃមុងប្រវែង ៩.៧ពាន់ម៉ែត្រ, លូស្បៃមុងចំនួន ១១៧មាត់បង្គោលឬចម្រឹងជាង១៨ពាន់ដើម មងរាយ ១.២ពាន់ម៉ែត្រ ឧបករណ៍ឆក់ត្រី១២គ្រឿង និង កាណូត ១គ្រឿង។


 
បន្ទាប់ពីរឹអូសបាន អាជ្ញាធរ បានរុះរើ និងបំផ្លាញឧបករណ៍នេសាទខុសច្បាប់ទាំងនេះ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាប ជាមួយនឹងការបន្តស្រាវជ្រាវរកជនល្មើសដែលគេចខ្លួន ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់។
 
ក្រៅពីប្រតិបត្តិការចុះបង្ក្រាបបទល្មើស រដ្ឋបាលជលផលខេត្តកំពង់ធំ ក៏បាន លែងត្រីចំនួន ៩៨៩ គីឡូក្រាមចូលក្នុងប្រភពទឹកធម្មជាតិវិញដែរ។
 
កម្ពុជា បានបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប ក្នុងខែមេសា ឆ្នាំ២០២២ ដើម្បីរក្សាប្រភពជីវចម្រុះក្នុងបឹងធម្មជាតិដ៏ធំនេះ។ តែយ៉ាងណាក៏ដោយបទល្មើសនេសាទ នៅបឹងទន្លេសាបនៅតែបន្តកើតមាន៕


រូបភាពពី៖​ ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ

 

Tag:
 ជលផល
  កំពង់ធំ
  បទល្មើសនេសាទ
© រក្សាសិទ្ធិដោយ thmeythmey.com