កីឡាជាតិ
ជាតិ
ទូត EU ប្រចាំកម្ពុជា រំឭកពលរដ្ឋពីបញ្ហាប្រែប្រួលអាកាសធាតុ នាព្រឹត្តិការណ៍ជិះកង់ដើម្បីភពផែនដី
03, Mar 2024 , 9:39 pm        
រូបភាព
ពលរដ្ឋប្រមាណ ២,០០០នាក់ បានចូលរួមព្រឹត្តិការណ៍ជិះកង់ដើម្បីភពផែនដី ដែលរៀបចំ ឡើងនាព្រីកថ្ងៃទី០៣ ខែមីនា នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ព្រឹត្តិការណ៍នេះរៀបចំ ដោយប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋបាលរាជធានីភ្នំពេញ។

 
លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានបញ្ជាក់បន្ថែមនៅក្នុង កិច្ចសម្ភាសជាមួយសារព័ត៌មាន Cambodianess ថាគោលបំណងចម្បងនៃកម្មវិធី គឺដើម្បីជាសារដាស់តឿនអារម្មណ៍ប្រជាពលរដ្ឋមិនថាក្នុងប្រទេសកម្ពុជា ឬពិភពលោកឡើយ កុំឱ្យភ្លេចនូវបញ្ហាប្រែប្រួលអាកាសធាតុ និងការបំពុលបរិស្ថាន តាមរយៈទម្លាប់របស់មនុស្ស។ «នេះគឺជាសារសំខាន់! ខ្ញុំគិតថារាល់ថ្ងៃយើងនិយាយអំពីបញ្ហាប្រែប្រួលអាកាសធាតុ បន្ទាប់ មកការបំពុល តាមរយៈវិធីអវិជ្ជមានផ្សេងៗ ប៉ុន្តែយើងអាចនាំមកនៅសារវិជ្ជមាន និងអ្វីដែលអ្នកអាចជួយកែប្រែទម្លាប់របស់មនុស្ស តាមរយៈការបង្កើតកម្មវិធីដែលវិជ្ជមាន។ ខ្ញុំគិតថាការជិះកង់ជាមួយពួកគេគឺជាវិធីមួយ អាចបំផុសគំនិតមនុស្សផ្សេងទៀត។»។ នេះបើតាមការលើកឡើងរបស់លោក Igor Driesmanns ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា។
 
ព្រឹត្តិការណ៍ជិះកង់ដើម្បីភពផែនដី(Pedal of The Planet)   ចាប់ផ្តើមចេញដំណើរពីពហុកីឡដ្ឋានជាតិអូឡាំពិក ឆ្ពោះទៅវិមានឯករាជ្យជាតិ និងបន្តទៅរង្វង់មូលវត្តភ្នំ និងផ្សារធំថ្មី មុននឹងត្រឡប់ទៅកាន់បញ្ចប់ទីក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកវិញ៕







Tag:
 សហភាពអឺរ៉ុប
  កម្ពុជា
  ជិះកង់ដើម្បីភពផែនដីយើង
© រក្សាសិទ្ធិដោយ thmeythmey.com