ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
ផ្សោតពណ៌ផ្កាឈូក ជ្រូកទឹក ត្រីសេះ ធនធានកម្រមានវត្តមាននៅសហគមន៍នេសាទ ព្រែកត្នោត
03, Mar 2024 , 10:59 pm        
រូបភាព
កំពត៖ សហគមន៍នេសាទព្រែកត្នោត កំពុងប្រឹងប្រែងយ៉ាងសស្រាក់សស្រាំក្នុងការការពារ ធនធានធម្មជាតិ ពិសេសប្រភេទសត្វសមុទ្រកម្រៗដែលកំពុងមានវត្តមាននៅក្នុងសហគមន៍នេះ។ លោក អ៊ុក សុណ្ណារិទ្ធ ប្រធានសហគមន៍នេសាទព្រែកត្នោត បានឱ្យដឹងថានៅក្នុងសហគមន៍ខ្លួនមានប្រភេទសត្វកម្រៗដូចជាផ្សោតពណ៌ផ្កាឈូក ផ្សោតក្បាលត្រឡោក ជ្រូកទឹក ត្រីសេះ និងអណ្តើកសមុទ្រជាដើម។ សហគមន៍ក៏សម្បួរទៅដោយធនធានធម្មជាតិសមុទ្រផ្សេងទៀត ដូចជា ក្តាម ត្រី បង្កង បង្គាជាដើម។  បើតាមលោក អ៊ុក សុវណ្ណារិទ្ធ សកម្មភាពអភិរក្សធនធានសមុទ្រក្នុងសហគមន៍នេសាទព្រែកត្នោត មានដូចជាការចុះល្បាតទប់ស្កាត់បទល្មើសនេសាទ ការការពារស្មៅសមុទ្រដែលជាប្រភពចំណី និងជម្រករបស់សត្វសមុទ្រ និងជីវចម្រដទៃទៀត ក៏ដូចជាការទប់ស្កាត់ការកាប់ព្រៃកោងកាង និងដាំកោងកាងឡើងវិញជាដើម។

 
ដើម្បីជ្រាបកាន់តែច្បាស់សូមអញ្ជើញលោកអ្នកនាង ទស្សនាកិច្ចសម្ភាសរបស់សារព័ត៌មានថ្មីៗ ជាមួយលោក អ៊ុក សុវណ្ណារិទ្ធ ដូចតទៅ៖
 
 
សូមបញ្ជាក់ថា សហគមន៍នេសាទព្រែកត្នោត មានទីតាំងនៅភូមិព្រែកត្នោត ឃុំព្រែកត្នោត ក្រុងបូកគោ ខេត្តកំកំពត។ សហគមន៍នេះ មានទំហំ ១១៦៨ហិកតា ក្នុងនោះប្រមាណ២០ហិកតាគ្របដណ្តប់ដោយព្រៃកោងកាង។ សហគមន៍នេសាទព្រែកត្នោត បង្កើតឡើងក្នុងឆ្នាំ២០១២ ក្នុងគោលបំណងការពារ និងអភិរក្សាធនធានធម្មជាតិដែលមានសក្តានុពល ពិសេសគឺអភិរក្សសត្វសមុទ្រកម្រៗដែលមាននៅក្នុងដែនគ្រប់គ្រងរបស់សហគមន៍ដូចជាដូចជា សត្វផ្សោតពណ៌ផ្កាឈូក ផ្សោតក្បាលត្រឡោក ជ្រូកទឹក ត្រីសេះ និងអណ្តើកសមុទ្រជាដើម៕
 













 

© រក្សាសិទ្ធិដោយ thmeythmey.com