ជាតិ
ព័ត៍មានសុខភាព
សុខភាព
កុំ​ថា​មិន​អី​! បើ​អណ្តាត​ព​ណ៌​បែប​នេះ​អ្នក​ជួប​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ហើយ
04, Mar 2024 , 10:59 pm        
រូបភាព
នៅ​ពេល​ឆ្លុះ​កញ្ជក់ មនុស្ស​ភាគច្រើន​មើល​តែ​មុខ និង​សក់​ខ្លួនឯង​ប៉ុណ្ណោះ ​​ពួក​គេ​មិនសូវ​បាន​ពិនិត្យ​មើល​អណ្តាត​នោះ​ទេ។ អណ្តាត​នេះ​ហើយ​ ជា​កន្លែង​ដែល​បង្ហាញ​ពី​បញ្ហា​សុខភាព​យ៉ាង​ច្បាស់។ មនុស្ស​ដែល​មាន​សុខភាព​ល្អ​ប្រាកដ ជា​មាន​អណ្តាត​ពណ៌​ផ្កាឈូក​ស្រស់។ តែ​ផ្ទុយ​ទៅ​វិញ​ បើ​អណ្តោត​មាន​ពណ៌​ខ្មៅ លឿង និង​ស ត្រូវ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ភ្លាម​។

 
១.​អណ្តាត​ពណ៌​ខ្មៅ
មនុស្ស​ដែល​មាន​អណ្តាត​ពណ៌​ខ្មៅ គឺ​បណ្តាល​មក​ពី​បាក់តេរី និង​មេរោគ​ផ្សិត បាន​កកើត​ច្រើន​ហួស​កម្រិត​ក្នុង​ខ្លួន​។ ប៉ុន្តែ​អាការ​បែប​នេះ​ ក៏​អាច​បណ្តាល​មក​ពី​ការ​ជក់បារី និង​ការ​ទទួលទាន​ភេសជ្ជ​:​មាន​ជាតិ​អាស៊ីត​ខ្ពស់​ដែរ​។
 
២.​អណ្តាត​ពណ៌​លឿង
មនុស្ស​ដែល​មាន​អណ្តា​ល​ពណ៌​លឿង អាច​បណ្តាល​មក​ពី​ការ​រលាក​នៅ​កន្លែង​ណាមួយ ​ក្នុង​រាង​កាយ​របស់​អ្នក​។ ម្យ៉ាងទៀត នៅ​ពេល​ដែល​អ្នក​មិន​បាន​ទទួលទាន​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ ឬ​ជក់បារី​ក្នុង​រយ​:​ពេល​យូរ ក៏​អាច​បណ្តាល​ឲ្យ​អណ្តាត​របស់​អ្នកមាន​ពណ៌​បែប​នេះ​ដែរ​។
 
៣.​អណ្តាត​ពណ៌​ស
មនុស្ស​ដែល​មាន​អណ្តាត​ពណ៌​ស អាច​បណ្តាល​មក​ពី​ច្រើន​ករណី ដូច​ជា ការ​ប្រើប្រាស់​ថ្នាំ​ផ្សះ ការ​ឆ្លង​មេរោគ​ផ្សិត ឬ​កើត​ជំងឺមហារីក​គ្រាប់​ឈាម​ដំណាក់កាល​ដំបូង​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com