ជាតិ
កម្ពុជា-ហ្វីលីពីន ជំរុញការតភ្ជាប់ជើងហោះហើរទៅកាន់គោលដៅទេសចរណ៍បន្ថែម
05, Mar 2024 , 11:59 am        
រូបភាព
កិច្ចពិភាក្សារវាង សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោក ឌីណាន់ ម៉ាកូស ជេអ ប្រធានាធិបតីហ្វីលីពីន នៅក្នុងកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នាទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នៅថ្ងៃទី៤ ខែមីនា។ រូបភាព៖ STPM
កិច្ចពិភាក្សារវាង សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោក ឌីណាន់ ម៉ាកូស ជេអ ប្រធានាធិបតីហ្វីលីពីន នៅក្នុងកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នាទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នៅថ្ងៃទី៤ ខែមីនា។ រូបភាព៖ STPM
ភ្នំពេញ៖ កម្ពុជា-ហ្វីលីពីន បានឯកភាពគ្នាជំរុញការតភ្ជាប់ជើងហោះហើរបន្ថែម ជាពិសេស ការតភ្ជាប់ទៅកាន់គោលដៅទេសចរណ៍ផ្សេងៗ រវាងប្រទេសទាំងពីរឱ្យកាន់តែសម្បូរបែប។ ការឯកភាពគ្នានេះ ធ្វើឡើងតាមរយៈកិច្ចពិភាក្សរវាង សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោក ឌីណាន់ ម៉ាកូស ជេអ (Ferdinand Romualdez Marcos Jr.)ប្រធានាធិបតីហ្វីលីពីន នៅក្នុងកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នាទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នៅថ្ងៃទី៤ ខែមីនា។



ក្នុងជំនួបដដែលនេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សាលើវិស័យសំខាន់ដូចជា វិស័យពាណិជ្ជកម្ម វិស័យការពារជាតិ។ នៅក្នុងវិស័យពាណិជ្ជកម្ម សម្ដេច ហ៊ុន ម៉ាណែត និងលោក ឌីណាន់ ម៉ាកូស ជេអ បានឯកភាពគ្នាក្នុងការសម្របសម្រួល និងជំរុញការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីន និងបានជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនបន្ថែមទៀត ដើម្បីបង្កើនកាលានុវត្តភាពពាណិជ្ជកម្មនៃប្រទេសទាំងពីរ។ 
 
ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវិញ  មេដឹកនាំទាំងពីរ បានប្ដេជ្ញាលើការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីឈានទៅដល់ការធ្វើលំហាត់រួមគ្នាទ្វេភាគីនាថ្ងៃអនាគត៕ 
 

Tag:
 ហ្វីលីពីន
  ទេសចរណ៍
  ហ៊ុន ម៉ាណែត
  Ferdinand Romualdez Marcos Jr
© រក្សាសិទ្ធិដោយ thmeythmey.com