ជាតិ
ព័ត៍មានសុខភាព
សុខភាព
ចៀសវាង​ខ្លះទៅ​! អាហារ​ទាំងនេះ ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​យើង​ចុះ​ខ្សោយ
07, Mar 2024 , 10:59 pm        
រូបភាព
ប្រព័ន្ធ​ភាពស៊ាំ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ប្រឆាំង​នឹង​ការ​ឆ្លង​ជំងឺ​ផ្សេង​ៗ ក៏​ដូច​ជា​ជួយ​ឲ្យ​រាង​កាយ​មាន​សុខភាព​ល្អ​។ យ៉ាងណាមិញ ប្រសិនបើ​យើង​ជ្រើសរើស​របប​អាហារ​មិន​ត្រឹមត្រូវ​ទេ​នោះ ប្រព័ន្ធ​ភាពស៊ាំ​របស់​យើង​ក៏​អាច​ចុះ​ខ្សោយ​ផង​ដែរ​។


តើ​អាហារ​ប្រភេទ​ណាខ្លះ ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ?
  • ពពួក​ស្ករ
  • អាហារ​កែ​ច្នៃ
  • គ្រឿង​ស្រវឹង
  • អាហារ​ចៀន
  • អាហារ​ប្រៃ​ខ្លាំង
  • ខ្លាញ់​មិន​ឆ្អែត​ដែល​មាននៅ​ក្នុង​ពពួក​អាហារ​ចៀន និង​អាហារ​ដុត
  • ជាតិ​កាហ្វេ​អ៊ី​ន​ច្រើន​ជ្រុល​។
គន្លឹះ​ល្អ​ៗ​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ
ជៀសវាង​ការ​ជក់បារី និង​កាត់​បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង គឺជា​វិធីសាស្ត្រ​ដ៏​សំខាន់​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​របស់​យើង​។ លើស​ពី​នេះ គ្នា​យើង​ក៏​អាច​អនុវត្តន៍​តាម​គន្លឹះ​មួយ​ចំនួន​ទៀត ដូច​ខាងក្រោម​៖
 
១. ញ៉ាំ​របប​អាហារ​ដែល​មាន​តុល្យភាព
របប​អាហារ​តុល្យភាព​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម​ល្អ​ៗ ដែល​ជួយ​ទ្រទ្រង់​ប្រព័ន្ធ​ភាពស៊ាំ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ដូច្នេះ​ហើយ យើង​គួរ​ញ៉ាំ​របប​អាហារ​ប្រភេទ​នេះ ដែល​រួម​មាន​បន្លែ ផ្លែ​ឈើ សារជាតិ​រ៉ែ ខ្លាញ់​ល្អ និង​អាហារ​ដែល​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដូច​ជា​ផ្លែក្រូច ផ្លែ​ត្របែក ផ្លែ​ឪឡឹក និង​ប៉េងប៉ោះ​ជាដើម​។
 
២. ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់
ការ​រក្សា​ជាតិ​ទឹក​ក្នុង​រាង​កាយ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ ក៏​ដូច​ជា​ជួយ​ទ្រទ្រង់​សុខភាព​ទូទៅ​។ ដូច្នេះ​ហើយ យើង​ចាំបាច់​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​តិច​ឲ្យ​បាន​៨​កែវ​ក្នុង​មួយ​ថ្ងៃ​។
 
៣. ហាត់ប្រាណ​ជា​ទៀងទាត់
ដើម្បី​ជួយ​ឲ្យ​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​រឹង​មាំ យើង​គប្បី​ធ្វើ​លំ​ហាត់ប្រាណ​ជា​ទៀងទាត់ យ៉ាង​ហោច​ណាស់​ឲ្យ​១៥០​នាទី​ក្នុង​មួ​យស​ប្តា​ហ៍​។
 
៤. គេង​ឲ្យ​បាន​គ្រប់គ្រាន់
ទន្ទឹម​នឹង​នេះ​ដែរ ការ​គេង​បាន​គ្រប់គ្រាន់ រយៈពេល​ពី​៧ ទៅ​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ អាច​ជួយ​ឲ្យ​ប្រព័ន្ធ ភាពស៊ាំ​របស់​យើង​រឹង​មាំ ព្រមទាំង​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​។

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com