ជាតិ
ព័ត៍មានសុខភាព
សុខភាព
បុគ្គល៤ប្រភេទ មិនគួរញ៉ាំម្រះទេ
11, Mar 2024 , 10:59 pm        
រូបភាព
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីបុគ្គលដែលមិនគួរពិសារផ្លែម្រះ។ តើមានអ្វីខ្លះទៅ?

  • មិនថាបុគ្គលដែលមានជំងឺខ្វះឈាម ឬខ្វះជាតិស្ករទេ អ្នកមិនគួរញ៉ាំម្រះឡើយ ព្រោះក្នុងម្រះមានផ្ទុកសារធាតុដែលអាចជួយបញ្ចុះជាតិស្ករ។ ជាហេតុដែលធ្វើឲ្យជាតិស្កររបស់អ្នកកាន់តែចុះធ្វើឲ្យសុខភាពប្រឈមនឹងគ្រោះថ្នាក់ណាស់។ ចំពោះអ្នកដែលខ្វះឈាមវិញ ញ៉ាំច្រើនក៏អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពផងដែរ។
  • អ្នកដែលមានក្រពះពោះវៀនខ្សោយក៏មិនគួរពិសារម្រះច្រើនដែរ ព្រោះវាអាចធ្វើឲ្យក្រពះ និងពោះវៀនអ្នកកាន់តែធ្ងន់ធ្ងរបាន។ បើធ្ងន់ធ្ងរនឹងធ្វើឲ្យអ្នករាកដោយមិនដឹងខ្លួនទៀតផង។
  • ចំពោះកូនក្មេងក៏មិនគួរញ៉ាំម្រះដែរ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ក្រពះពោះវៀន ព្រមទាំងធ្វើឲ្យក្រលៀនប្រឈមនឹងគ្រោះថ្នាក់ផងដែរ។ ដូចនេះ អ្នកម្តាយមិនគួរធ្វើឲ្យកូនញ៉ាំនោះទេ។
  • ស្ត្រីមានផ្ទៃពោះមិនអាចបរិភោគម្រះទេ ព្រោះវាអាចធ្វើឲ្យអ្នកបាត់បង់កូនក្នុងផ្ទៃដោយមិនដឹងខ្លួន។ ដូចនេះ បុគ្គល៤ប្រភេទនេះមិនគួរពិសារម្រះនោះទេ ទើបសុខភាពមិនទ្រុឌទ្រោម៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 


© រក្សាសិទ្ធិដោយ thmeythmey.com