ជាតិ
ព័ត៍មានសុខភាព
សុខភាព
គ្រោះថ្នាក់​ណាស់​ថ្លើម​មាន​ជាតិពុលលើស ! បើ​ដឹងខ្លួន​ទៅ​ជួប​គ្រូពេទ្យ​ឲ្យ​ហើយ​កុំ​ទុក
12, Mar 2024 , 6:59 am        
រូបភាព
ថ្លើម ត្រូវ​បាន​គេ​ចាត់ទុកជា​សរីរ​:​ដ៏​សំខាន់​បំផុត​របស់​មនុស្ស​គ្រប់​រូប ព្រោះ​វា​មាន​តួនាទី​បន្សាប​ជាតិពុល​តាម​រយៈ​ការ​ដកដង្ហើម ការ​ទទួលទាន​អាហារ​មិនល្អ ជា​ពិសេស​ការ​សេព​គ្រឿង​ស្រវឹង និង​ជក់បារី​។

 
ប៉ុន្តែ​បើ​ទោះបីជា​ថ្លើម​ជា​ភ្នាក់ងារ​បន្សាប​ជាតិពុល​ក៏​ដោយ បើ​ជាតិពុល​នោះ​ច្រើន​ហួស​កម្រិត​ពេក វា​ប្រាកដជា​ធ្វើ​ឲ្យ​ថ្លើម​អ្នក​ចុះ​ខ្សោយ​ទ្រុឌទ្រោម​ជា​លំដាប់ ។ ខាងក្រោម​នេះ​ជា​សញ្ញា​ទាំង​៥​ចំណុច​ដែល​បញ្ជាក់​ថា ថ្លើម​របស់​អ្នក​កំពុង​មាន​ជាតិពុល​ច្រើន​ហួស​កម្រិត​ហើយ​៖
 
១.​ឡើង​ទម្ងន់​គ្មាន​មូលហេតុ
ពេល​មុខងារ​ថ្លើម​ចុះ​ទន់ខ្សោយ ខ្លូ​ន​ប្រាណ​របស់​អ្នក​ប្រាកដជា​គ្មាន​អ្វី​ការពារ​ជាតិពុល​ដែល​កើត​មាន​ជា​រៀង​រាល់​បាន​ឡើយ​។ បើ​ទោះបីជា​អ្នក​ខំធ្វើការ​ហាត់ប្រាណ​ច្រើន​ម៉ោង និង​បន្ថយ​របប​អាហារ​យ៉ាងណា​ក៏​អ្នក​នៅ​តែ​មាន​អារម្មណ៍​ថា ទម្ងន់​របស់​អ្នក​មិន​ព្រម​ស្រក​ដែរ ហើយ​បែរជា​ឡើង​បន្តិច​ម្តង​ៗ​។
 
២.​អស់កម្លាំង​រ៉ាំរ៉ៃ
អាការ​:​អស់កម្លាំង​រ៉ាំរ៉ៃ អាច​បង្ករ​ឡើង​ដោយសារ​ជាតិពុល បាន​រំខាន​ដល់​ប្រព័ន្ធ​រំលាយ​អាហារ មិន​ឲ្យ​ធ្វើការ​ចម្រាញ់​សារធាតុចិញ្ចឹម និង​វីតាមីន ប​ញ្ចូ​ន​ទៅ​ឲ្យ​សេរី​រា​ង្គ​ផ្សេង​ៗ​។ ដូច្នេះ អ្នក​ច្បាស់​ជា​ឧស្សាហ៍​មាន​អាការ​:​អស់កម្លាំង​។
 
៣.​ឧស្សាហ៍​បែកញើស និង​ធុំក្លិន​ខ្លួន
នៅ​ពេល​ដែល​ថ្លើម ខំប្រឹង​ធ្វើការ​បន្សាប​ជាតិពុល វា​នឹង​កើនឡើង​កម្តៅ ដូច​ជា​គ្រឿង​ម៉ាស៊ីន​ដែល​កំពុង​តែ​ធ្វើ​ការងារ​ធ្ងន់​អី​ញ្ចឹ​ង​ដែរ​។ អាការ​:​បែប​នេះ បាន​ធ្វើ​ឲ្យ​មនុស្ស​ដែល​នៅ​ស្ងៀម​ៗ​សោះ បែរជា​បែកញើស​មាន​ក្លិនស្អុយ ដោយ​មិនដឹង​ខ្លួន​។
 
៤.​កើត​មុន
ពេល​ដែល​ជាតិពុល​នៅ​កកកុញ​ច្រើន​ពេក ថ្លើម​ប្រាកដ​ធ្វើការ​សម្អាត​មិន​ទាន់​នោះ​ទេ នេះ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​រាង​កាយ​អ​តុល្យភាព អ័រម៉ូន ហើយ​លទ្ធផល មុន​អាច​កើត​មាន​ពាសពេញ​រាង​កាយ​របស់​អ្នក​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com