ជាតិ
សប្ដាហ៍គាំពារសង្គមកម្ពុជា មានបណ្ដាប្រទេសក្នុងតំបន់ មករៀនសូត្រពីគ្នា
13, Mar 2024 , 6:59 pm        
រូបភាព
៣ឆ្នាំហើយ ដែលកម្ពុជាបានរៀបចំសប្ដាហ៍គាំពារសង្គម។ ហើយនៅឆ្នាំនេះ កម្ពុជាបានរៀបចំ ក្រោមមូលបទ «បន្តកសាងប្រព័ន្ធគាំពារសង្គម ដើម្បីចីរភាព និង ភាពធន់» ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១២ដល់១៣ មីនា ដោយមានការចូលរួមពី ប្រទេសថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី វៀតណាមជាដើម។

 
ចំពោះ វឌ្ឍនភាពនៃកម្មវិធីនេះ លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គមបានឱ្យដឹងថា សប្ដាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៤ មានការចូលរួមពីប្រទេសក្នុងតំបន់ ដើម្បីរៀនសូត្រពីគ្នាទៅវិញទៅមក។ 
 
លោកថាប្រព័ន្ធគាំពារសង្គម នៅប្រទេសក្នុងតំបន់នីមួយៗ មានភាពលេចធ្លោរៀងៗខ្លួន ខណៈកម្ពុជាមានប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម។
 

© រក្សាសិទ្ធិដោយ thmeythmey.com