ជាតិ
វីដេអូ
បច្ចេកវិទ្យាទាន់សម័យ និងជឿនលឿន ជំរុញឱ្យយុវតី ដោក ចាន់សភា រៀនជំនាញអេឡិចត្រូនិក
17, Mar 2024 , 8:59 am        
រូបភាព
ភ្នំពេញ៖ យុវតី ដោក ចាន់សភា ជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសហ៊ុនសែន ជម្ពូវ័ន។ សភា បានជ្រើសរើសជំនាញអេឡិចត្រូនិក សម្រាប់សិស្សនៅថ្នាក់វិទ្យាល័យ។ «ស្រី ឬប្រុស អាចចូលរៀនជំនាញអេឡិចត្រូនិកបាន ព្រោះអី ការងារបែបហ្នឹង វាមិនមែនសុទ្ធតែប្រើ កម្លាំងនោះទេ។ វាអាចនឹងប្រើប្រាជ្ញាដែរ។ សម្រាប់ខ្ញុំ ទោះបីជាស្រីខ្ញុំមានអារម្មណ៍ថា ពិបាកមែន តែឱ្យ តែយើងស្រឡាញ់យើងអាចធ្វើបាន»។ នេះជាការលើកឡើងរបស់យុវតី ដោក ចាន់សភា។



សូមអញ្ជើញទស្សនា​វីដេអូខាងក្រោមដូចតទៅ៖

 

សភា បានប្រាប់មូលហេតុដែលចាប់អារម្មណ៍លើ​ផ្នែកអេឡិចត្រូនិកដូច្នេះ៖«ដោយសារផ្នែកអេឡិចត្រូនិក  គឺជាបច្ចេកវិទ្យា​មួយ​ដែល​ទាន់សម័យ និងជឿនលឿន។ណាមួយ ខ្ញុំចាប់អារម្មណ៍វាតាំងពីក្មេងមក»។
 
ការសិក្សាផ្នែកអេឡិចត្រូនិកនេះ ​តម្រូវឱ្យសិស្សមានសមត្ថភាពគួបផ្សំនឹងការច្នៃប្រឌិត។ បើតាមយុវសិស្ស  ដោក ចាន់សភា មុខជំនាញមានផលលំបាកសម្រាប់នាង តែនាងនៅតែជម្នះដើម្បីយកចំណេះដឹងចូលរួម អភិវឌ្ឍន៍សង្គមជាតិ៕
 

Tag:
 អប់រំ
  អេឡិចត្រូនិក​
© រក្សាសិទ្ធិដោយ thmeythmey.com