ជាតិ
ក្តីរំភើប លាយឡំទឹកភ្នែករលីងរលោង ក្រោយបញ្ចប់បេសកកម្មជិះកង់ និងរត់ របស់កីឡាការិនី Raid Amazones
17, Mar 2024 , 11:05 am        
រូបភាព
សៀមរាប៖ លើសពីកីឡា ភាគច្រើនកីឡាការិនី Raid Amazones តែងរំភើបទប់ទឹកភ្នែកមិនជាប់ ក្រោយពេលអាចសម្រេចបេសកកម្ម ពីទីចេញដំណើរក្នុងភូមិមួយក្នុងឃុំស្វាយដង្គំ រហូតបញ្ចប់ទីត្រង់ចំណុចវត្តភ្នំក្រោម។



ចំណាយពេលជិត ២ម៉ោង សហការគ្នាជិះកង់ និងរត់ ដោយផ្លាស់ប្តូរគ្នាទៅវិញទៅមក កីឡាការិនីអឺរ៉ុប ភាគច្រើនជាជនជាតិបារាំងលាយឡំកីឡាការិនីជនជាតិខ្មែរម្ចាស់ស្រុកទាំង ២៧៦នាក់ បានធ្វើដំណើរឆ្លងកាត់ភូមិអ្នកស្រុកអង្គរ ជាមួយទេសភាពស្រស់ត្រកាលនាព្រឹកព្រលឹម អមដោយវាលស្រែខៀវខ្ចី។



























© រក្សាសិទ្ធិដោយ thmeythmey.com