ជាតិ
ក្រសួង ឱ្យកម្មកររោងចក្រ Y & W ទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់បាន នៅថ្ងៃទី២៣មីនា
21, Mar 2024 , 9:29 am        
រូបភាព
កម្មករកាត់ដេរនៃរោងចក្រ Y&W បិទផ្លូវតវ៉ាឱ្យថៅកែបើកប្រាក់ខែ។
កម្មករកាត់ដេរនៃរោងចក្រ Y&W បិទផ្លូវតវ៉ាឱ្យថៅកែបើកប្រាក់ខែ។
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រកាសប្រាប់កម្មកររោងចក្រកាត់ដេរ Y & W ថា នៅថ្ងៃទី២៣មីនានេះ ក្រសួងនឹងថវិកា បើកប្រាក់ឈ្នួលនិងប្រាក់បំណាច់ផ្សេងៗ ដល់កម្មករ។ ប្រាក់ទាំងនោះ ក្រសួងអះអាងថា បានពីការដេញថ្លៃទ្រព្យសម្បត្តិរោងចក្រ ដែលតុលាការបានរឹបអូស។

 
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ បានឱ្យកម្មករទៅកាន់សាលាខណ្ឌដង្កោ នៅថ្ងៃទី២៣មីនា ដើម្បីពិនិត្យមើលបញ្ជីឈ្មោះ និងលេខរៀង សម្រាប់បើកប្រាក់ឈ្នួលនិងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ដែលក្រសួងបិទផ្សាយនៅសាលាខណ្ឌដង្កោ។ ជាមួយគ្នាដែរ ក្រសួងឱ្យកម្មករ យកប័ណ្ណសម្គាល់ខ្លួនជាកម្មករនិយោជិតច្បាប់ដើម ឬកិច្ចសន្យាការងារ, សៀវភៅការងារកម្មករឬប័ណ្ណសមាជិក ប.ស.ស និងអត្តសញ្ញាណប័ណ្ណទៅជាមួយផងដែរ ដើម្បីបើប្រាក់។ 
 
សូមជម្រាប់ថា កម្មកររោងចក្រ Y & W មានជាង៤៨០០នាក់។ ពួកគេត្រូវបានថៅកែ រត់ចោល ដោយមិនបានបង់ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ដល់ពួកគេឡើយ។ ករណីនេះ កម្មករទាំងនោះ បាននាំចេញបិទផ្លូវតវ៉ាជាច្រើនដងមកហើយ ដើម្បីរកដំណោះស្រាយ។ យ៉ាងណាក៏ដោយ វិវាទនេះ ក្រសួងការងារក៏បានចុះទៅសម្របសម្រួលជាច្រើនដង ព្រមទាំងអំពាវនាវឱ្យម្ចាស់ផ្ទះជួលរបស់កម្មករ យោគយល់ដល់កម្មករផងដែរ៕ 
 
 

Tag:
 កម្មករ
© រក្សាសិទ្ធិដោយ thmeythmey.com