ជាតិ
ប្រដាល់គុនខ្មែរ ល្បែងប្រជាប្រិយ សិល្បៈបុរាណ នឹងបង្ហាញវត្តមាននៅ «សង្រ្កាន្តកំពង់ធំ» ទិដ្ឋភាពនៃការរៀបចំសង្រ្កាន្តកំពង់ធំកាលពីឆ្នាំ២០២៣។ រូបភាពពីរដ្ឋបាលខេត្តកំពង់ធំ
× ភ្នំពេញ៖ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក រដ្ឋបាលខេត្តកំពង់ធំ ប្រកាសរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា នៅបរិវេណវិទ្យាល័យកំពង់ធំ។
មិនខុសពីឆ្នាំមុនឡើយ រដ្ឋបាលខេត្តកំពង់ធំ បន្តរៀបចំព្រឹត្តិការណ៍សង្រ្កាន្ត ដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនពលរដ្ឋ។ បើតាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្ត ចេញផ្សាយនៅថ្ងៃទី២៥ មីនានេះ ព្រឹត្តិការណ៍សង្រ្កាន្តកំពង់ធំ នឹងមានកម្មវិធីលេងល្បែងប្រជាប្រិយខ្មែរ បោះអង្គញ់ ចោលឈូង ចាប់កូនខ្លែង លាក់កន្សែង ទាញព្រ័ត្រជាដើម។ ក្រៅពីនេះ ក៏មានកម្មវិធីប្រគំតន្ត្រី តាំងពិព័រណ៍ ការសម្តែងសិល្បៈ និងទស្សនីយភាពប្លែកៗ តាមបណ្តោយសួនស្ទឹងសែន។
ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ធំ នឹងរៀបចំកម្មវិធីប្រដាល់គុនខ្មែរ នៅឆ្នេរខ្សាច់មាត់ស្ទឹងសែន ទល់មុខសាលាខេត្តកំពង់ធំផងដែរ៕
ទិដ្ឋភាពនៃការរៀបចំសង្រ្កាន្តកំពង់ធំកាលពីឆ្នាំ២០២៣។ រូបភាពពីរដ្ឋបាលខេត្តកំពង់ធំ

Tag:
សង្រ្កាន្ត
កំពង់ធំ
ចូលឆ្នាំខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com