ជាតិ
ព័ត៍មានសុខភាព
សុខភាព
មិន​បាន​ទេ ! បើ​ចេញ​អាកា​រៈទាំង​នេះ​លើ​អ្នក ​បង្ហាញ​ថាកើត​មហារីក​គ្រាប់​ឈាម
27, Mar 2024 , 6:59 am        
រូបភាព
ជំងឺមហារីក​គ្រាប់​ឈាម គឺជា​ប្រភេទ​ជំងឺមហារីក​ដែល​ប៉ះពាល់​ដល់​កោសិកា​ឈាម ទប់ស្កាត់​សមត្ថភាព​របស់​រាង​កាយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ ផ្សេង​ៗ និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ ។ ជំងឺមហារីក​គ្រាប់​ឈាម​មានការ​លំបាក​ក្នុង​ការ​ព្យាបាល និង​សមាមាត្រ​នៃ​ការ​ស្លាប់​គឺ​មាន​ខ្ពស់​ណាស់ ។

 
ការ​រីកសាយ​នៃ​កោសិកា​ផ្ទុះ​ក្នុង​រាង​កាយ​នាំ​ឲ្យ​មានការ​រារាំង​ដល់​កោសិកា​ឈាមក្រហម​ក្នុង​ខួរឆ្អឹង និង​ប្លា​កែ​ត​ដែល​បណ្ដាល​ឲ្យ​បាត់បង់​កោសិកា​ឈាមក្រហម​ម្ដង​បន្តិច​ៗ បង្ក​ឲ្យ​មាន​ភាពស្លេកស្លាំង​។ ពេល​កោសិកា​ផ្ទុះ​រីក​រាលដាល​ចូល​ក្នុង​ឈាម និង​ជ្រាប​ចូល​ទៅ​ក្នុង​សរីរាង្គ​ដែល​នាំ​ឲ្យ​មាន​ជំងឺមហារីក​គ្រាប់​ឈាម​។ ជំងឺមហារីក​គ្រាប់​ឈាម​ជា​ធម្មតា​កើតឡើង​ចំពោះ​ក្មេង​ៗ និង ៣០ % ទៀត​ចំពោះ​អ្នកមាន​ជំងឺមហារីក​។ ជំងឺមហារីក​គ្រាប់​ឈាមមាន ៣ ប្រភេទ leukocytes (៣៦ %) lymphoma (៤៦ %) និង myeloma (១៨ %)​។
 
រោគ​សញ្ញា​នៃ​ជំងឺមហារីក​គ្រាប់​ឈាមមាន​ដូច​ជា ៖
 
ជាំ និង​មាន​ចេញ​ឈាម
រោគ​សញ្ញា​ទូទៅ​នៃ​ជំងឺមហារីក​គ្រាប់​ឈាម​គឺជា​ជាំ​លើ​រាង​កាយ និង​ហូរ​ឈាម​ឥត​ឈប់​។ កោសិកា​ឈាម​ធម្មតា​ត្រូវ​បាន​ជំនួស​ដោយ​កោសិកា​ខុស​ប្រក្រតី​ដែល​បណ្ដាល​ឲ្យ​ប្លា​កែ​ត (​កត្តា​ឈាមកក​) បាត់ ហើយ​ឈាម​មិន​អាច​កក​បាន​។
 
អស់កម្លាំង​ខ្លាំង
រោគ​សញ្ញា​មួយ​នៃ​ជំងឺមហារីក​គ្រាប់​ឈាម​គឺ​ការ​ខ្វះ​គ្រាប់​ឈាមក្រហម​នៅ​ក្នុង​រាង​កាយ ធ្វើ​ឲ្យ​អស់កម្លាំង​យូរ​។ ស្ថានភាព​បែប​នេះ​អាច​ធ្វើ​ឲ្យ​ពិបាក​ដកដង្ហើម (​សូ​ម្បី​តែ​នៅ​ពេល​សម្រាក​) ស្លេក ឈឺទ្រូង និង​វិលមុខ​។
 
ហើម​កូនកណ្ដុរ
កូនកណ្ដុរ​ដែល​លេច​ចេញ​នៅ​លើ​ក្លៀក ឬ​ក្រលៀន​គឺជា​សញ្ញា​ប្រាប់​ថា​កោសិកា​ឈាម​ខុសធម្មតា​ត្រូវ​បាន​កកកុញ​ក្នុង​ក្រពេញ​កូនកណ្ដុ​រហើយ​អាច​ហើម​។ ដុំ​តូច​ៗ​ទាំងនេះ​មាន​រចនាសម្ព័ន្ធ​ដូច​ធ្មេញ​តូច​មួយ​ដែល​អាច​ជួយ​ច្រោះ​ឈាម​ជា​ញឹកញាប់​ដោយ​គ្មាន​ការ​ឈឺចាប់​។
 
ឆ្លង​មេរោគ
ជំងឺ​នេះ​អាច​បណ្ដាល​ឲ្យ​មាន​រោគ​សញ្ញា​ដូច​ជំងឺ​គ្រុនផ្ដាសាយ​ដូច​ជា​ការ​ក្អក ឬ​ឈឺបំពង់ក​ដែល​បណ្ដាល​មក​ពី​ការ​ថយ​ចុះ​កោសិកា​ឈាម​ដែល​ប្រឆាំង​នឹង​ការ​ឆ្លង​។ កង្វះ​នៃ​កោសិកា​ដ៏​សំខាន់​ទាំងនេះ​ក៏​អាច​នាំ​ឲ្យ​មាន​ជំងឺ​គ្រុនក្ដៅ​ញឹកញាប់​ដែរ​។
 
ឈឺពោះ
ការ​កើនឡើង​នៃ​កោសិកា​ឈាម​មិនធម្មតា​នៅ​ក្នុង​ស្បូន​គឹ​ជា​មូលហេតុ​នៃ​បញ្ហា​ក្រពះ​។ អ្នកជំងឺ​មាន​អារម្មណ៍​ថា​ឆ្អែត​ពេល​ទើប​ទទួលទាន​បាន​តិច ឬ​មិន​ស្រួល​ក្នុង​ឆ្អឹងជំនីរ​ខាងឆ្វេង​។
 
រលាក​សន្លាក់
ផលវិបាក​ទួទៅ​នៃ​ជំងឺមហារីក​គ្រាប់​ឈាម​គឺជា​ការ​ឈឺចាប់​នៅ​ក្នុង​ឆ្អឹង​និង​សន្លាក់​។ ការ​ឈឺចាប់​ដោយសារ​តែ​ខួរឆ្អឹង​ត្រូវ​បាន​បំពេញ​ដោយ​កោសិកា​មិន​ប្រក្រតី​។
 
ស្រក​ទម្ងន់​លឿន
មហារីក​គ្រាប់​ឈាម​ធ្វើ​ឲ្យ​អ្នក​បាត់បង់​ចំណង់​ចំពោះ​អាហារ​ដែល​ធ្វើ​ឲ្យ​អ្នក​ស្រក​គីឡូ​លឿន​។ លើស​ពី​នេះ​ទៀត​អ្នកជំងឺ​បែកញើស​ច្រើន ជា​ពិសេស​នៅ​ពេល​យប់​មាន​គ្រុនក្ដៅ វិលមុខ និង​ហូរ​ឈាម​តាម​ច្រមុះ​។ រោគ​សញ្ញា​នេះ​ច្រើន​កើត​មាន​លើ​មនុស្ស​ដែល​មាន​ជំងឺមហារីក​កូនកណ្ដុរ​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com