ជាតិ
ច្នៃពីការសម្ដែងល្ខោនស្រមោល ចម្លាក់ស្បែក ក្លាយជាវត្ថុអនុស្សាវរីយ៍ដ៏ស្រស់ស្អាត
28, Mar 2024 , 6:59 pm        
រូបភាព
ចម្លាក់ស្បែក ច្នែដាក់តាំងលម្អ។ រូបភាព សហការីសារព័ត៌មានថ្មីៗ៕
ចម្លាក់ស្បែក ច្នែដាក់តាំងលម្អ។ រូបភាព សហការីសារព័ត៌មានថ្មីៗ៕
ដោយ៖ ផា ធីតា

សៀមរាប៖ ពីមុនចម្លាក់ស្បែកគោ គេដាប់ឡើង ដើម្បីប្រើប្រាស់ក្នុងការសម្ដែងល្ខោនស្រមោល។ បច្ចុប្បន្នអ្នកជំនាញដាប់ចម្លាក់ស្បែកនេះ បានច្នៃចម្លាក់ស្បែកជាផ្ទាំងស្បែក ដែលអាចតាំងនៅតាមគេហដ្ឋាន ឬភោជនីយដ្ឋាន និងអាចធ្វើជាវត្ថុអនុស្សាវរីយ៍ជាដើម។ 
 
ចម្លាក់ស្បែកទាំងនេះ ត្រូវបានអ្នកជំនាញដាប់ចេញជារូបរាងជាច្រើនប្លែកៗពីគ្នា ដូចជារូបប្រាសាទ, រូបសត្វ, រូបអប្សរាជាដើម។ ចម្លាក់ស្បែកកេរដូនតាមួយនេះ ត្រូវបានសិប្បករយកមកតាំងក្នុងទិវាវប្បធម៌ជាតិ ៣ មីនា នៅសួនច្បារ ជិតព្រះរាជដំណាក់ ក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។ 
 
គួរជម្រាបផងដែរថា ឆ្នាំនេះជាឆ្នាំទី៦ ដែលកម្ពុជាប្រារព្ធ «ទិវាវប្បធម៌ជាតិ»នេះឡើង។ ខេត្តសៀមរាប រៀបចំអបអរទិវានេះ នៅថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។ ឆ្នាំនេះទិវាប្រារព្ធឡើងក្រោមប្រធានបទ ”យុវជន ដើម្បីវប្បធម៌ជាតិ”៕ 

តទៅនេះសូមលោកអ្នកនាងទស្សនាកម្រងរូបភាពដោយផ្តិតដោយ កញ្ញា ផា ធីតា ដូចខាងក្រោម៖ 
 














Tag:
 ThmeyThmey
  ចម្លាក់ស្បែក
  ទិវាវប្បធម៌
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com