កីឡាជាតិ
ជាតិ
កីឡាករខ្លះ ផ្តោតលើលទ្ធផលឈ្នះ-ចាញ់ពេក រហូតបំភ្លេចស្មារតីកីឡា
31, Mar 2024 , 3:59 pm        
រូបភាព
លោក ហុង ផេង គ្រូបង្វឹកក្លិបបឹងកេត បាននិយាយថាកីឡាករមួយចំនួន ផ្ដោតលើលទ្ធផលឈ្នះ-ចាញ់ខ្លាំងពេក រហូតលែងមានស្មារតីជាកីឡា។ គ្រូបង្វឹករូបនេះ បញ្ជាក់ថា មិនមានក្លិបណា ជំរុញឲ្យកីឡាករលេងកាច ឬស្លូតទេ ប៉ុន្ដែរបៀបនៃការលេងខ្លះ មកពីអត្ដចរិតបុគ្គល។ លោក ហុង ផេង និយាយដូច្នេះ ក្នុងសន្និសីទសារព័ត៌មានក្រោយ បឹងកេត ឈ្នះ ណាហ្គាវើលដ៍ លទ្ធផល ១-០ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។



ការប្រកួតលីគកំពូលកម្ពុជា (Cambodian Premier League) ឈានមកដល់ចុងរដូវកាល។ រដូវកាលនេះ មានបញ្ហាជាច្រើន ដូចជាជម្លោះកីឡាករក្នុងទីលាន, ជម្លោះកីឡាករជាមួយអាជ្ញាកណ្ដាល និងបញ្ហាផ្សេងៗជាមួយអ្នកគាំទ្រជាដើម។

ដោយឡែកបញ្ហាប៉ះទង្គិចគ្នារវាងកីឡាករ និងកីឡាករ ក្នុងទីលានជារឿងជៀសមិនផុត ហើយករណីខ្លះ ក៏ឈានទៅដល់ការប្រើកាយវិការមិនសមរម្យ ដូចជាការច្រាន ឬប្រតាយប្រតប់គ្នា។ លោក ហុង ផេង បាននិយាយថា អត្ដចរិតកីឡាករ មិនដូចគ្នាទេ បើទោះជានៅក្នុងក្លិប ឬក្រុមតែមួយក៏ដោយ ព្រោះកីឡាករខ្លះលេងស្លូត ឬក៏កាច ទៅតាមអត្ដចរិតរបស់ពួកគេ។ «អត្ដចិរករបស់កីឡាករម្នាក់ យើងមិនអាចកែ ឬឲ្យដូចគ្នាទាំងអស់ទេ។ ម្នាក់ៗ តែងមានអ្នកលេងខ្លាំង អ្នកលេងស្លូត គឺទៅតាមអត្ដចិរករបស់កីឡាករ។»។ គ្រូបង្វឹកបឹងកេតរូបនេះ បាននិយាយដូច្នេះ៕

Tag:
 ហុង ផេង
  បាល់ទាត់
  Cambodian Premier League
© រក្សាសិទ្ធិដោយ thmeythmey.com