ជាតិ
វីដេអូ
អ្នកជំងឺរលាកថ្លើមប្រភេទ B និង C អាចនឹងកើតជំងឺមហារីកថ្លើម
× ភ្នំពេញ៖ មហារីកថ្លើម គឺជាកោសិកាថ្លើមក្នុងរាង្គកាយ ដុះលូតលាស់ដោយខ្លួនឯងទៅជាដុំសាច់ ដែលមិនស្ថិតនៅក្នុងការគ្រប់គ្រង ។ វេជ្ជបណ្ឌិត ធូ សារ៉ាម៉េត ឯកទេសផ្នែកវេជ្ជសាស្រ្តនុយក្លេអ៊ែរ ជំងឺពកក និងជំងឺមហារីកនៃគ្លីនិកមហារីកចក្រា បានលើកឡើងថា មូលហេតុ២ ធំៗ ដែលនាំឱ្យកើតជំងឺមហារីកថ្លើម គឺ ការពិសាស្រា និងការរលាកថ្លើមប្រភេទ B និង C ក្នុងនោះពលរដ្ឋនៅអាស៊ីភាគច្រើន កើតមហារីកថ្លើមដោយសារជំងឺរលាកថ្លើម BនិងC ។
ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាបទសម្ភាស រវាង កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាននៃសារព័ត៌មានThmeyThmey25 និងលោកវេជ្ជបណ្ឌិត ធូ សារ៉ាម៉េត ឯកទេសផ្នែកវេជ្ជសាស្រ្តនុយក្លេអ៊ែរ ជំងឺពកក និងជំងឺមហារីកនៃមន្ទីរពេទ្យមហារីកចក្រា ដូចតទៅ៖
បើតាមវេជ្ជបណ្ឌិត ធូ សារ៉ាម៉េត នៅពេលជំងឺរលាកថ្លើមប្រភេទ B និង C ធ្វើឱ្យមានការរលាក រ៉ាំរ៉ៃ ហើយការវិវត្តទៅជាក្រិនថ្លើម ដែលអាចឱ្យអ្នកជំងឺកើតជាជំងឺមហារីកថ្លើមបាន។ លោករេជ្ជបណ្ឌិត អះអាងដូច្នេះ៖ «កត្តាទាំងពីរនេះ ធ្វើឱ្យមានការរលាកថ្លើមរ៉ាំរ៉ៃ កាលណារលាកថ្លើមរ៉ាំរ៉ៃ អ្នកជំងឺអាចប្រឈមមុខ ជាមួយនឹងការប្រែប្រួលសាច់ថ្លើម ឱ្យទៅជាដុះសាច់»។
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិតឯកទេសជំងឺមហារីករូបនេះ បានណែនាំឱ្យអ្នកជំងឺថ្លើមរ៉ាំរ៉ៃ ត្រូវជួបជាមួយគ្រូពេទ្យជំនាញ ដើម្បីព្យាបាល និងតាមដានឱ្យទៀងទាត់ ហើយក្នុងករណីដុះសាច់មហារីក នឹងអាចព្យាបាលទាន់ពេល៕
Tag:
រលាកថ្លើម
ជំងឺមហារីកថ្លើម
មហារីក
© រក្សាសិទ្ធិដោយ thmeythmey.com