កីឡាជាតិ
កីឡាអន្តរជាតិ
ជាតិ
D7 និង C Cat អន្ទះអន្ទែងចង់ចូលប្រកួត ពេលមើលវីដេអូប្រកួតចាស់ពីមុន
04, Apr 2024 , 1:59 pm        
រូបភាព
កីឡាករ ទី ឧត្តម(D7) និង សុខ រដ្ឋ (C Cat) និយាយថាខ្លួនមានអារម្មណ៍អន្ទះអន្ទែងចង់វិលត្រឡប់ចូលរួមប្រកួតខ្លាំង នៅពេលមើលវីដេអូប្រកួតចាស់ពីមុនមក ក្នុងវិស័យកីឡាអេឡិចត្រូនិក Mobile Legend និងលីគអាជីព MPL KH រដូវកាលទី៦។
 
ក្រោយការវិលត្រឡប់ចូលក្នុងការប្រកួតកាលពីសប្តាហ៍មុន D7 និង C Cat បានរួមចំណែកជួយក្រុមយ៉ាងខ្លាំង ដើម្បីស្វែងរកជ័យជម្នះលើកដំបូង ដោយឈ្នះលើក្រុម PRO Esports លទ្ធផល ២-០ ក្រោយក្រុមរងបរាជ័យ ២ប្រកួតជាប់ៗគ្នា នៅសប្តាហ៍ទី១ នៃពានរង្វាន់ MPL KH រដូវកាលទី៦។

 

© រក្សាសិទ្ធិដោយ thmeythmey.com