កីឡាអន្តរជាតិ
អន្តរជាតិ
ទស្សន៍ទាយ៖ Liverpool ជើងឯក EPL Arsenal លេខ២ Man City លេខ៣ Man Utd លេខ៦
× Liverpool នឹងក្លាយជាជើងឯក Premier League រដូវកាលនេះ ដោយ Arsenal និង Manchester City បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ និងលេខ៣។ Manchester United មិនទទួលបានកៅអី UEFA Champions League ឡើយ។ នេះបើតាមការទស្សន៍ទាយរបស់កុំព្យូទ័រទំនើបមួយឈ្មោះ BETSiE។
បើតាមការផ្សាយរបស់កាសែត The Sun ឧបករណ៍ BETSiE បានទស្សន៍ទាយតារាងចំណាត់ថ្នាក់ចុងក្រោយនៃលីគកំពូលអង់គ្លេស រដូវកាល ២០២៣-២៤នេះ រួមទាំងការប្រជែងតំណែងកំពូលទាំងបួន Top 4 និងក្រុមដែលត្រូវកាត់ចោលទៅលីគទី២ Championship រដូវកាលក្រោយ។
BETSiE ជាព្យូទ័រទំនើបមួយ ដែលអាចទស្សន៍ទាយបាន ដោយផ្អែកលើការងារគណិតវិទ្យា និងដំណើរការទិន្នន័យជាលេខ។ ដោយនៅសល់ការប្រកួតចំនួន៧លើករៀងខ្លួន ឧបករណ៍ BETSiE ទាយថា ការប្រជែងដណ្តើមជើងឯកមានតែ Liverpool, Arsenal និងម្ចាស់ការពារតំណែងជើងឯក Man City ប៉ុណ្ណោះ ដោយក្រុមទាំងបីមានពិន្ទុប្រដេញគ្នា ៧០ ៦៨ និង៦៧ពិន្ទុ។
កុំព្យូទ័រទំនើបនេះ បានគណនាថា Liverpool នឹងក្លាយជាជើងឯកលីគកំពូលអង់គ្លេស ដោយរកបាន ៨៧ពិន្ទុ នៅចុងបញ្ចប់រដូវកាល ដោយរកបាន ១៧ពិន្ទុបន្ថែម ពីការប្រកួត៨លើក។
Arsenal ត្រូវបានព្យាករថានឹងបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ មាន៨៦ពិន្ទុ និង Man City លេខ ៣ មាន៨៤ពិន្ទុ។
BETSiE គិតថា Aston Villa នឹងបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៤ ដោយទទួលបានកៅអី Champions League មាន៦៨ពិន្ទុ តាមពីក្រោយដោយ Tottenham Hotspurs។ Man Utd បានត្រឹមលេខ៦ ជាមួយពិន្ទុសរុប ៥៨ពិន្ទុប៉ុណ្ណោះ។
ទន្ទឹមនឹងនេះ Sheffield United, Burnley និង Luton Town ត្រូវបានព្យាករណ៍ថានឹងត្រូវកាត់ចេញពីលីគកំពូល។ ការប្រកួតចុងក្រោយ Premier League ២០២៣-២៤ នឹងធ្វើឡើងនៅថ្ងៃទី១៩ ខែឧសភា៕
Tag:
Premier League
BETSiE
© រក្សាសិទ្ធិដោយ thmeythmey.com