ជាតិ
លោក សិរីរតនា បណ្តុះជំនាញចម្លាក់ស្បែកដល់ក្មេងកំព្រា នៅស្រុកប្រាសាទបាគង
×
ដោយ៖ ហេង ស្រីលីន និង ផាត ដាណេ
សៀមរាប៖ លោក ញឹក សិរីរតនា ជាស្ថាបនិក Little Angels Center ដែលជាទីតាំងសិប្បកម្មចម្លាក់ស្បែកគោមួយកន្លែងនៅទល់មុខប្រាសាទព្រះគោនៃ ស្រុកប្រាសាទបាគង។ សិប្បកម្មចម្លាក់ស្បែកគោនេះ ឈរជើងអស់រយះពេល២១ឆ្នាំមកហើយ នៅក្នុងខេត្តសៀមរាប។
ចម្លាក់ស្បែកគោ ជាវត្ថុអនុស្សាវរិ៍យ និងគ្រឿងលម្អបែបបុរាណដ៏មានតម្លៃ ដែលទាក់ទាញភ្ញៀវទេសចរ។ បច្ចុប្បន្ន អ្នកជំនាញដាប់ស្បែកគោ លោក សិរីរតនា ក៏បានបណ្តុះជំនាញមួយនេះ ទៅឱ្យក្មេងជំនាន់ក្រោយ ភាគច្រើនជាក្មេងកំព្រា និងមានពិការភាពជាដើម។ លោក សិរីរតនា បានលើកឡើងថា កម្រៃ បានពីការលក់ចម្លាក់ស្បែកនេះ ត្រូវយកមកផ្គត់ផ្គង់អាហារ និងការស្នាក់នៅដល់សិស្សដែលកំពុងរៀនជំនាញចម្លាក់ស្បែក៕
សូមលោក អ្នកនាង អញ្ជើញទស្សនាវីដេអូដូចតទៅ៖
Tag:
ThmeyThmey
ជំនាញចម្លាក់ស្បែក
សៀមរាប
ស្រុកប្រាសាទបាគង
លោក ញឹក សិរីរតនា
© រក្សាសិទ្ធិដោយ thmeythmey.com