ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ រៀបចំកម្មវិធីអបអរសមាជិកជំនាន់ទី១ នៃកម្មវិធី Kiwami
09, Apr 2024 , 8:59 am        
រូបភាព
ខណៈពេលដែលក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ កំពុងត្រៀមគម្រប់ខួប៥ឆ្នាំរបស់ខ្លួននៅកម្ពុជា ​ក្រុមហ៊ុនក៏បានរៀបចំកម្មវិធីអបអរ ការបញ្ចប់វគ្គបណ្តុះបណ្តាលរបស់សមាជិកជំនាន់ដំបូងបង្អស់ នៃកម្មវិធីអាជីពជាភ្នាក់ងារធា នារ៉ាប់រងពេញម៉ោង Kiwami ហើយនេះជាឱកាសដ៏សំខាន់មួយ ដែលក្រុមហ៊ុនអាចជួយជម្រុញបង្កើតអនាគតអ្នកដឹកនាំនៅក្នុងវិស័យធានារ៉ាប់រង។ ក្រៅពីវគ្គបណ្តុះបណ្តាលជំនាន់ដំបូងនេះ ដាយ អ៊ិឈិ ឡាយហ្វ៍ ក៏បានជ្រើសរើសសមាជិកចំនួន៤ជំនាន់បន្ថែមទៀតរួចមកហើយ នៅទូទាំងរាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ដែលមានសមាជិកសរុបជាង១០០នាក់។

លោក Mah Kin Yoong អគ្គនាយកប្រតិបត្តិស្តីទីនៃ ដាយ អ៊ិឈិ ឡាយហ្វ៍ បានមានប្រសាសន៍ថា៖ «ខ្ញុំរំភើបរីករាយដែលបានឃើញសមាជិកជំនាន់ដំបូងរបស់កម្មវិធី Kiwami បានឈានមកដល់ចំណុចមួយនេះ»។ លោក Mah Kin Yoong ក៏បានបន្ថែមថា៖ «ខ្ញុំពិតជាមានមោទនភាពក្រោយពីបានឃើញថា កម្មវិធីរបស់យើងដែលបានបង្កើតឡើងតាមស្តង់ដាប្រទេសជប៉ុនមួយនេះ ផ្តល់នូវការបណ្តុះបណ្តាលដ៏មានប្រសិទ្ធភាព ដែលអាចឱ្យសមាជិកទាំងអស់ត្រៀមខ្លួនជាស្រេច ដើម្បីក្លាយជាភ្នាក់ងារធានារ៉ាប់រងអាជីពមួយរូប»។  
 
កម្មវិធីអាជីពជាភ្នាក់ងារធានារ៉ាប់រងពេញម៉ោង Kiwami ផ្តល់ការបណ្តុះបណ្តាលរយៈពេល ៦ខែ ដែលជួយបង្ហាត់បង្រៀនភ្នាក់ងារលក់ធានារ៉ាប់រងនូវចំណេះដឹង និងជំនាញដែលគាត់ត្រូវការចាំបាច់ ដើម្បីចាប់ផ្តើមអាជីព ដ៏សមប្រកបមួយ។ សមាជិកដែលបញ្ចប់វគ្គបណ្តុះបណ្តាលជាមួយយើង អាចទទួលបានការយល់ដឹងយ៉ាងទូលំទូលាយអំពីវិស័យធានារ៉ាប់រង តាមរយៈការរៀនសូត្រទាំងផ្នែកទ្រឹស្តី និងអនុវត្ត ដែលជួយត្រួសត្រាយផ្លូវពួកគាត់សំរាប់អាជីពការងារជាមួយ ដាយ អ៊ិឈិ ឡាយហ្វ៍​ នាពេលអនាគត។
  



អ្នកស្រី សាន រស្មី ជាសមាជិក១រូប ក្នុងចំណោមសមាជិកផ្សេងទៀត ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាល ហើយគាត់បា​នចែករំលែកថា​៖ «កម្មវិធីនេះបានផ្តល់ចំណេះដឹងដ៏មានតម្លៃនៅក្នុងវិស័យធានារ៉ាប់រង ក៏ដូចជាជំនាញជាក់ស្តែង ដែលអាចឱ្យខ្ញុំចាប់យកអាជីពដ៏សមប្រកបមួយ។ សម្រាប់បងប្អូនដែលចង់ចាប់យកឱកាសអភិវឌ្ឍអាជីពការងារនៅក្នុងវិស័យធានារ៉ាប់រង​ បូកផ្សំជាមួយនឹងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត កម្មវិធីអាជីពជាភ្នាក់ងារធានារ៉ាប់រងពេញម៉ោង Kiwami ពិតជាសក្តិសមសម្រាប់បងប្អូន»។

បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ រស្មី និងសមាជិកដទៃទៀតនឹងមានឱកាសជ្រើសរើសអាជីពការងារជាមួយ ដាយ អ៊ិឈិ ឡាយហ្វ៍។ គាត់អាចជ្រើសរើសធ្វើជា ភ្នាក់ងារធានារ៉ាប់រងជារូបវន្តបុគ្គល ឬ ប្រធានក្រុមភ្នាក់ងារធានារ៉ាប់រងជារូបវន្តបុគ្គល។
 
ក្នុងនាមជា ភ្នាក់ងារធានារ៉ាប់រងជារូបវន្តបុគ្គល ពួកគាត់អាចផ្តល់ការប្រឹក្សាអំពីផែនការហិរញ្ញវត្ថុ ហើយប្រសិនបើខិតខំប្រឹងប្រែងបន្តទៀត គាត់នឹងអាចសម្រេចបានបទដ្ឋាន MDRT (Million Dollar Round Table) ដែលជាភ្នាក់ងារលក់ធានារ៉ាប់រងកំពូល១រូបនៅក្នុងវិស័យនេះ។ ក្នុងនាមជា ប្រធានក្រុមភ្នាក់ងារធានារ៉ាប់រងជារូបវន្តបុគ្គល ពួកគាត់នឹងមានតួនាទីជាអ្នកដឹកនាំក្រុមភ្នាក់ងារលក់ធានារ៉ាប់រង។ ក្នុងនាមជាអ្នកដឹកនាំ១រូប ពួកគាត់នឹងអាចវិវឌ្ឍខ្លួនក្លាយជានាយកធានារ៉ាប់រងជារូបវន្តបុគ្គលនាពេលអនាគត។
 
កម្មវិធី Kiwami នេះផ្តល់ឱកាសដល់សមាជិកទាំងអស់នូវចំណេះជំនាញចាំបាច់ ដើម្បីអភិវឌ្ឍខ្លួននៅក្នុងវិស័យមួយនេះ ហើយក៏ចូលរួមគាំទ្រចក្ខុវិស័យរបស់ និយ័តករធានារ៉ាប់រងកម្ពុជា ក្នុងការសម្រេចឱ្យបាននូវអត្រាភាគទានសេដ្ឋកិច្ច ៥,៥% នៅឆ្នាំ២០៣០។ ក្រុមហ៊ុនក៏មានមោទនភាពដែលបាន ចូលរួមជម្រុញភាពរីកចម្រើនមួយនេះ ហើយសង្ឃឹមថាការរួមចំណែករបស់ខ្លួននឹងអាចជួយបង្កើនការពារអនាគតក្រុមគ្រួសារនៅកម្ពុជាបន្ថែមទៀត ។
 
សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីអាជីពជាភ្នាក់ងារធានារ៉ាប់រងពេញម៉ោង Kiwami សូមទាក់ទងទៅកាន់បុគ្គលិកផ្នែកលក់ ឬភ្នាក់ងារលក់ធានារ៉ាប់រងរបស់ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ តាមរយៈលេខទូរស័ព្ទ  ១៨០០ ២០១ ២០២ ដោយឥតគិតថ្លៃ។
  


អំពី ដាយ អ៊ិឈិ ឡាយហ្វ៍

ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ អ៊ីនសួរ៉ិនស៍ (ខេមបូឌា) ម.ក គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានការរីកលូតលាស់លឿនមួយនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលត្រឹមតែជាង ៤ឆ្នាំប៉ុណ្ណោះ។ ដាយ អ៊ិឈិ ឡាយហ្វ៍ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Dai-ichi Life Holdings, Inc. (“DLHD”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេក្នុងប្រទេសជប៉ុនអស់រយៈពេលជាង ១២១​ ឆ្នាំ ​ជាប្រវត្តិសាស្ត្រ។ DLHD ទទួលបានការវាយតម្លៃ A+ ដោយ S&P និងបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុនតូក្យូស្តុកអ៊ិ​ច​ឆេង (Tokyo Stock Exchange)។​
 
ចាប់តាំងពីបង្កើតក្រុមហ៊ុន DLHD ក្នុងឆ្នាំ ១៩០២ មក យើងបានប្តេជ្ញានៅក្បែរអតិថិជនរបស់យើងជានិច្ច និងមនុស្សជាទីស្រឡាញ់ក្នុងជីវិតរបស់ពួកគាត់ និងខិតខំប្រឹងប្រែងរួមគ្នាដើម្បីផ្តល់ជូននូវ “ភាពស្ងប់ចិត្ត” ក្រោមទស្សនៈ “អតិថិជនជាចម្បង” ។ ក្រុមហ៊ុនបានរួមចំណែកផ្តល់ជូននូវភាពស្ងប់ចិត្តតាមរយៈការផ្តល់សេវាធានារ៉ាប់រងអាយុជីវិត និងសេវាហិរញ្ញវត្ថុផ្សេងៗដល់សហគមន៍ក្នុងមូលដ្ឋាន។ ក្នុងនាមជាក្រុមហ៊ុន DLHD យើងនឹងនៅក្បែរអតិថិជនរបស់យើង និងមនុស្សដែលពួកគាត់ស្រឡាញ់។
 
*ដាយ អ៊ិឈិ ឡាយហ្វ៍ ហូលឌីង អ៊ីង មានគ្រឹះមូលធនដ៏រឹងមាំ ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន​ ៤៦១ ពាន់លានដុល្លារ និងបុព្វលាភធានារ៉ាប់រងជាង ៤៩ពាន់លានដុល្លារ។ (គិតត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៣)៕
 
(អត្ថបទពាណិជ្ជកម្ម) 

© រក្សាសិទ្ធិដោយ thmeythmey.com