ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ស្លៀកសំពត់ក្បិន ចូលរួម «សៀមរាបសង្ក្រាន្ត» តើស្រស់សោភាទេ?
13, Apr 2024 , 1:59 pm        
រូបភាព
សៀមរាប៖ ថ្នាក់ដឹកនាំខេត្តសៀមរាប ស្លៀកសំពត់ក្បិន ចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍ «សៀមរាបសង្ក្រាន្ត» នៅព្រឹកថ្ងៃទី១៣មេសា ឆ្នាំ២០២៤ នៅខាងជើង បរិវរណសួនព្រះរាជដំណាក់ ក្រុងសៀមរាប។

 
ជាមួយគ្នានេះ បរទេសខ្លះ ក៏បានស្លៀកសំពត់ក្បិនផងដែរ ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។
 
នៅព្រឹកនេះ មិនទាន់មានទេសចរច្រើននាំគ្នាដើរលេង នៅឡើយទេ នៅទីតាំងកម្សាន្តនានា នៅតាមបណ្ដោយស្ទឹងសៀមរាប។
 
នៅថ្ងៃនេះ មានកម្មវិធីជាច្រើនផងដែរនៅព្រឹកនេះ ដូចជាកម្មវិធីភូមិបេតិកភណ្ឌវប្បធម៌, ការតាំងពិព័រណ៍ម្ហូបអាហារ, ពិព័រណ៍ខ្លែងឯក និងបង្រៀនធ្វើខ្លែង, សកម្មភាពលេងល្បែងប្រជាប្រិយខ្មែរ, ជិះទូកកម្សាន្ត, ការប្រគុំតន្ត្រីស្គរដៃ, ការសម្ដែងរបាំប្រពៃណី, តន្ត្រីស្គរដៃ និងការសម្ដែងរបាំបុរាណ និងផ្ទាំងទស្សនីយភាព «ក្រោមពន្លឺនៃដួងតារា»៕
 
រូបភាព៖ ស៊ុល រ៉វី


















 

© រក្សាសិទ្ធិដោយ thmeythmey.com