កីឡាអន្តរជាតិ
អន្តរជាតិ
ក្លិប Besiktas បណ្តេញអតីតគ្រូព័រទុយហ្កាល់លោក Santos
14, Apr 2024 , 8:19 pm        
រូបភាព
ក្លិប Besiktas របស់តួកគី បានចែកផ្លូវជាមួយអតីតគ្រូបង្វឹកក្រុមជម្រើសជាតិព័រទុយហ្កាល់លោក Fernando Santos។ នេះបើតាមការប្រកាសរបស់ក្លិបតួកគីនាថ្ងៃទី១៣ ខែមេសា។



លោក Santos ត្រូវបានក្លិប Besiktas តែងតាំងកាលពីខែមករា ដើមឆ្នាំ ២០២៤។ ដឹកនាំក្រុមស្ថិតក្នុងលីគកំពូលតួកគីក្នុងក្របខណ្ឌ Super Lig មិនបានល្អ ដោយក្រុមម្ចាស់ពានលីគ ១៦សម័យ បច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់លេខ ៤ ដោយមានត្រឹមតែ ៤៨ពិន្ទុ មានគម្លាតពិន្ទុដល់ទៅ ៣៦ពិន្ទុ ពីក្រោមក្រុមកំពូលតារាង Galatasaray។ 
 
មូលហេតុចម្បងដែលឈានដល់ការបណ្តេញលោក Santos ព្រោះតែក្រុមធ្វើបានល្អ ហើយ ៥ប្រកួតចុងក្រោយ Besiktas មិនដែលឈ្នះសូម្បីម្តង។
 
លោក Santos ដែលបានជួយក្រុមព័រទុយហ្កាលឈ្នះពាន UEFA Euro ឆ្នាំ ២០១៦ ធ្លាប់បានដឹកនាំជម្រើសជាតិព័រទុយហ្កាល់ពីឆ្នាំ ២០១៤ រហូតដល់ឆ្នាំ ២០២២។ 
 
កាលពីខែមករា ឆ្នាំ ២០២៣ លោក Santos បានទៅដឹកនាំក្រុមជម្រើសជាតិប៉ូឡូញ ក្រោយលោកចែកផ្លូវជាមួយនឹងព័រទុយហ្កាល់។ តែយ៉ាងណាដឹកនាំបានត្រឹម ៨ខែ បុរសសញ្ជាតិព័រទុយហ្កាល់ ក៏ត្រូវបានបណ្តេញចេញជាថ្មី ក្រោយប៉ូឡូញ ធ្វើបានល្អនៅក្នុងការប្រកួតជម្រុះពានរង្វាន់ UEFA Euro 2024 ក្រោយពេលក្រុមចាញ់ក្រោមថ្វីជើងអាល់បានីកាលនោះ៕
 

Tag:
 Besiktas
  Fernando Santos
© រក្សាសិទ្ធិដោយ thmeythmey.com