អន្តរជាតិ
នាយករដ្ឋមន្ត្រីនូវែលសេឡង់ បំពេញទស្សនកិច្ចនៅសិង្ហបុរីលើកដំបូង
14, Apr 2024 , 10:59 pm        
រូបភាព
នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Christopher Luxon ចាកចេញពីប្រទេសដើម្បីបំពេញទស្សនកិច្ចនៅសិង្ហបុរី ហ្វីលីពីន និងថៃ។ រូបភាព X_Christopher Luxon
នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Christopher Luxon ចាកចេញពីប្រទេសដើម្បីបំពេញទស្សនកិច្ចនៅសិង្ហបុរី ហ្វីលីពីន និងថៃ។ រូបភាព X_Christopher Luxon
នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Christopher Luxon នឹងធ្វើដំណើរទស្សនកិច្ចផ្លូវការទៅសិង្ហបុរីពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា។ នេះជាទស្សនកិច្ចលើកដំបូងរបស់លោក Luxon ទៅកាន់តំបន់អាស៊ីគ្នេយ៍ ចាប់តាំងពីកាន់តំណែងនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣។

 
សិង្ហបុរី ជាប្រទេសអាស៊ីអាគ្នេយ៍ដំបូង ដែលលោក Christopher Luxon នាយករដ្ឋមន្ត្រីនូវែលសេឡង់ មុនពេលបំពេញទស្សនកិច្ចនៅថៃ និងហ្វីលីពីន។ 
 
«ដំណើរទស្សនកិច្ចរបស់លោក Luxon បានបញ្ជាក់ឡើងវិញនូវទំនាក់ទំនងដ៏ល្អ និងយូរអង្វែងរវាងសិង្ហបុរី និងនូវែលសេឡង់ដែលគាំទ្រដោយភាពជាដៃគូធ្វើឱ្យប្រសើរឡើងឆ្នាំ២០១៩»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសសិង្ហបុរីចេញនៅថ្ងៃទី១៤ ខែមេសា។  
 
ប្រទេសទាំងពីរ បានធ្វើឱ្យដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូធ្វើឱ្យប្រសើរឡើង នៅក្នុងឆ្នាំ២០១៩ ក្រោមរដ្ឋាភិបាលរបស់លោកស្រី Jacinda Ardern។ 
 
 កិច្ចសហប្រតិបត្តិការនេះគ្របដណ្តប់ លើសសរស្តម្ភទាំងប្រាំនៃពាណិជ្ជកម្ម និងសេដ្ឋកិច្ច, សន្តិសុខ និងការពារជាតិ, វិទ្យាសាស្រ្ត, បច្ចេកវិទ្យា និងការច្នៃប្រឌិត, ទំនាក់ទំនងរវាងមនុស្សទៅមនុស្ស និងការប្រែប្រួលអាកាសធាតុ និងសេដ្ឋកិច្ចបៃតង។
 
លោក​ Luxon នឹងជួបជាមួយប្រធានាធិបតីសិង្ហបុរីលោក Tharman Shanmugaratnam និងនាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី សៀនឡុង ដែលជាអ្នករៀបចំអាហារថ្ងៃត្រង់ជាផ្លូវការ។ នៅដើមឆ្នាំ២០២៤ លោកលីបានជជែកជាមួយសមភាគីនូវែលហ្សេឡង់តាមទូរស័ព្ទ​ ហើយអ្នកទាំងពីរ បានជួបគ្នានៅក្នុងអំឡុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលីនៅទីក្រុងមែលប៊នក្នុងខែមីនា ថែមទៀត។
 
ដំណើរទស្សនកិច្ចនៅសិង្ហបុរីធ្វើឡើងស្របពេលប្រទេសទាំងពីរមានខួបភាពជាដៃគូធ្វើឱ្យប្រសើរឡើងរយៈពេល ៥ឆ្នាំ និងមុនខួបទំនាក់ទំនងទ្វេភាគីរយៈពេល ៦០ឆ្នាំ។ 
 
គួររំលឹកថា លោក Luxon បានចូលកាន់តំណែងកាលពីខែវិច្ឆិកាឆ្នាំមុន បន្ទាប់ពីគណបក្សជាតិរបស់លោកបានឈ្នះអាសនៈគ្រប់គ្រាន់នៅក្នុងការបោះឆ្នោតទូទៅរបស់ប្រទេសដើម្បីគ្រប់ គ្រងក្នុងក្រុមចម្រុះ៕

Tag:
 សិង្ហបុរី
  នូវែលសេឡង់
© រក្សាសិទ្ធិដោយ thmeythmey.com