អន្តរជាតិ
ថៃណែនាំប្រជាជនខ្លួនឱ្យប្រុងប្រយ័ត្ននៅអុីស្រាអែល ក្រោយអ៊ីរ៉ង់វាយប្រហារមីស៊ីល
15, Apr 2024 , 1:59 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
 
ស្ថានទូតថៃប្រចាំនៅអុីស្រាអែល បានដាក់ចេញសេចក្តីណែនាំចំនួន ៣ ដើម្បីឱ្យពលកររបស់ខ្លួន ដែលកំពុងធ្វើការនៅអុីស្រាអែលមានការប្រុងប្រយ័ត្ន ក្រោយអុីរ៉ង់ បានវាយប្រហារដោយដ្រូន និងមីស៊ីលដោយផ្ទាល់។

 
ស្ថានការណ៍ជម្លោះនៅតំបន់មជ្ឈិមបូព៌ា កាន់តែតានតឹង និងស្មុគស្មាញ ក្រោយអ៊ីរ៉ង់ បានបើកការវាយប្រហារដោយផ្ទាល់ជាលើកដំបូងលើអុីស្រាអែល តាមរយៈដ្រូន និងមីស៊ីល ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ មក។ យ៉ាងណាមិញ ប្រព័ន្ធស្ទាក់មីស៊ីលរបស់អុីស្រាអែល បានទប់អាវុធរបស់អ៊ីរ៉ង់ ស្ទើរតែទាំងស្រុង។ ការវាយប្រហាររបស់អ៊ីរ៉ង់លើអុីស្រាអែល បានធ្វើឱ្យសហគមន៍អន្តរជាតិរិះគន់ជាបន្តបន្ទាប់។ 
 
ដើម្បីការពារសុវត្ថិភាព និងទប់ស្កាត់មិនឱ្យពលករស្លាប់ច្រើនដូចការវាយប្រហារកាលពីខែតុលា ស្ថានទូតថៃបានសេចក្តីសេចក្តីណែនាំចំនួន ៣ ដោយមានសុពលភាពពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមេសា។
 
វិធានការណែនាំទាំងនោះមានដូចជា ហាមជួបជុំគ្នាលើពី១ពាន់នាក់ នៅទូទាំងប្រទេស, ហាមជួបជុំលើសពី៣០នាក់ នៅតំបន់ជម្លោះ និងអាចបំពេញការងារបានលុះត្រាកន្លែងការងារមានជម្រកសម្រាប់ការពារខ្លួន។ 
 
ចាប់តាំងពីមានការវាយប្រហារពីសម្រាក់អ៊ីរ៉ង់មក អុីស្រាអែល បានបិទដែលអាកាសរបស់ខ្លួន និងមិនអនុញ្ញាតឱ្យមានការហោះហើរអ្វីទាំងអស់លុះត្រាតែមានការជូនដំណឹងបន្ថែម៕ 
 

Tag:
 ថៃ
  អ៊ីរ៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com