ជាតិ
វីដេអូ
មជ្ឈមណ្ឌលបុប្ផាណា មានតាំងឧបករណ៍តហ្វ៊ីល ដែលប្រើប្រាស់នៅទសវត្សរ៍ឆ្នាំ១៩៦០
×
ភ្នំពេញ៖ ក្នុងប្រទេសមានមនុស្សច្រើនទៅៗដែលយកវត្ថុបុរាណទៅតាំង។ វត្ថុបុរាណទុកជាដេរគ័រល្អជាងគេ គឺជាវត្ថុបុរាណដែលស៊ីនឹងប្រធានបទ នៃសកម្មភាពប្រព្រឹត្តក្នុងកន្លែងដាក់តាង ដូចនៅមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ដែលមានសកម្មភាពក្នុងវិស័យភាព យន្ដ នៅរាជធានីភ្នំពេញ។ នៅជាន់ទីមួយ មានឧបករណ៍ផ្សេងៗ ដែលប្រើក្នុងការផលិតខ្សែភាពយន្ដ កាលពីមុនសម័យឌីជីថល។ ក្នុងនោះមានប្រដាប់តហ្វ៊ីលកុន ៣គ្រឿង ដែលគេប្រើកាលពី៥០ឆ្នាំមុន។
គឺជាប្រភេទខុសៗគ្នាទាំង៣ ប៉ុន្តែរូបរាងស្រដៀងគ្នា។ វាមានទំហំប្រហែល២០សង់ទីម៉ែត្រ។ វាធ្ងន់ណាស់ ពីព្រោះវាធ្វើពីដែក។ យ៉ាងណាក៏ដោយ ដើម្បីប្រើប្រដាប់នេះ មិនត្រូវការលើកវាទេ។ អាចដាក់ទុកលើតុបាន។ ត្រូវការកម្លាំងដៃ ដើម្បីបើក និងបិទប៉ុណ្ណោះ ដោយកាន់ដៃប្រដាប់តហ្វ៊ីល។ ឧបករណ៍នេះជួយកាត់ហ្វ៊ីលដែលផ្ដិតហើយ និងបិទវិញ។ កាត់ហ្វ៊ីលភាពយន្ដ វាមិនសូវពិបាកប៉ុន្មានទេ។ អ្វីដែលពិបាកវិញ គឺតហ្វីល ពីព្រោះត្រូវការបិទត្រង់ ហើយមិនត្រូវការបិទស្កុតលើរន្ធ ដែលជាផ្លូវសម្រាប់ម៉ាស៊ីនបញ្ចាំងកុនទាញបង្វិលហ្វ៊ីល។ ប្រដាប់តហ្វ៊ីលបំពាក់រូឡូស្កុត។ បិទស្កុតហើយ ត្រូវប្រើប្រដាប់នេះ ដូចពុម្ពមួយ ដែលកាត់ស្កុតត្រឹមកន្លែងដែលវាហួសចេញពីហ្វ៊ីល ហើយលើរន្ធផងដែរ។ សម័យបច្ចុប្បន្នអ្នកខ្លះបន្តប្រើប្រដាប់តហ្វ៊ីល ជាពិសេសដើម្បីអភិរក្សខ្សែភាពយន្ដចាស់ៗ។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូខាងក្រោមនេះ៖
ការថត និងបញ្ចាំងកុន ត្រូវបានបង្កើតនាឆ្នាំ១៨៩៤ នៅប្រទេសបារាំង ដោយបងប្អូនបង្កើត២រូប : LUMIÈRE Auguste និង Louis។ ដោយចៃដន់ ពាក្យបារាំង lumière មានន័យថា ពន្លឺ ហើយគ្រឿងផ្សំសំខាន់ជាគេ ដើម្បីថត និងបញ្ចាំងភាពយន្ដ គឺពន្លឺនោះហើយ ! កាលពីសម័យរោងភាយន្ដ លុច បុកគោ ហេមជាតិ។ ល។ នៅរាជធានីភ្នំពេញ មានសាលបញ្ចាំងកុន ១០កន្លែង ហើយឆ្នាំ១៩៧១ ខ្មែរបានផលិតខ្សែភាពយន្ដខ្នាតវែង ចំនួន១៥៧រឿង ! ពេលបច្ចុប្បន្ននេះ នៅក្រុងភ្នំពេញ មានរោងកុន២០កន្លែង ក៏ប៉ុន្តែក្នុងមួយឆ្នាំ ខ្មែរផលិតខ្សែភាពយន្ដខ្នាតវែង ចំនួនប្រមាណ២៥រឿង។
មជ្ឈមណ្ឌលបុប្ផាណាមានតួនាទីប្រមូលបន្សំទុកធនធានសោតទស្សន៍ ពីសម័យមុន និងសម័យបច្ចុប្បន្ន ថតនៅប្រទេសកម្ពុជា, បណ្ដុះបណ្ដាលវិជ្ជាជីវៈ, ផលិតរឿងកុន ហើយរៀបចំព្រឹត្តិការណ៍វប្បធម៌នានា ដូចជាតាងពិព័រណ៍ និងបញ្ចាំងខ្សែភាពយន្ដ។ មណ្ឌលបុប្ផាណា នៅក្នុងអគារមួយ ស្ថាបនាពី៧០ឆ្នាំមុន។ វាស្ថិតនៅវិថី ឧកញ៉ា ម៉ែន (ផ្លូវ២០០) ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕
© រក្សាសិទ្ធិដោយ thmeythmey.com