ជាតិ
មនុស្ស៣០០នាក់ ដែលលបឆ្លងដែនទៅថៃខុសច្បាប់ ត្រូវបានអាជ្ញាធរឃាត់ខ្លួន នៅខេត្តបន្ទាយមានជ័យ
19, Apr 2024 , 11:59 am        
រូបភាព
មនុស្ស៣០០នាក់ ដែលលបឆ្លងដែនទៅថៃខុសច្បាប់ ត្រូវបានអាជ្ញាធរឃាត់ខ្លួន នៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៨ មេសា ២០២៤។ រូបពីស្នងការខេត្តបន្ទាយមានជ័យ។
មនុស្ស៣០០នាក់ ដែលលបឆ្លងដែនទៅថៃខុសច្បាប់ ត្រូវបានអាជ្ញាធរឃាត់ខ្លួន នៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៨ មេសា ២០២៤។ រូបពីស្នងការខេត្តបន្ទាយមានជ័យ។
ដោយ៖ ញ៉ សុខហឿន 

ភ្នំពេញ៖ នគរបាលខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនពលរដ្ឋប្រមាណ ​៣០០នាក់ ដែលមានបំណងទៅធ្វើការប្រទេសថៃ ដោយគ្មានលិខិតឆ្លងដែន កាលពីថ្ងៃទី ១៨ មេសា​ ឆ្នាំ២០២៤​។  
 
យោងតាមស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ពលរដ្ឋដែលត្រូវបានឃាត់ទាំងនោះ ក៏មានស្ត្រី១៥៤នាក់ និង កុមារ ២៦នាក់ផងដែរ ដែលភាគច្រើនមកពីខេត្តកំពង់ចាម ,កំពង់ឆ្នាំង ,បាត់ដំបង ,ពោធិ៍សាត់ ,ព្រៃវែង ,កំពង់ធំ ,ឧត្តរមានជ័យ ,បន្ទាយមានជ័យ និងសៀមរាប។​ 
 
ក្រោយឃាត់ខ្លួនហើយ សមត្ថកិច្ចបានអប់រំណែនាំ និងធ្វើកិច្ចសន្យារួច ហើយឲ្យពួកគេត្រឡប់ទៅផ្ទះវិញ ។ អាជ្ញាធរ អំពាវនាវឱ្យពលរដ្ឋធ្វើដំណើឆ្លងដែនដោយស្របច្បាប់ ហើយមានលិខិតស្នាមត្រឹមត្រូវ ជៀសវាងចាញ់បោកមេខ្យល់៕
 

Tag:
 ឆ្លងដែន
  ពលករ
© រក្សាសិទ្ធិដោយ thmeythmey.com