អន្តរជាតិ
ប្រទេសចំនួនប្រាំដែលមានតុល្យភាពជីវិត-ការងារល្អបំផុត
20, Apr 2024 , 3:20 pm        
រូបភាព
រូបភាព Pexels
រូបភាព Pexels
តុល្យភាព​ជីវិត​-ការងារ (Work-Life Balance) ​ភាគច្រើនត្រូវបានទទួលស្គាល់ថា ជា​គន្លឹះ​មួយនៃរបៀប​រស់នៅ​ដែល​មាន​សុខភាព​ល្អ​ដល់​សុខុមាលភាព​ផ្លូវចិត្តសម្រាប់មនុស្សស្ថិតក្នុងការប្រកបការងារ រកស៊ីសម្រាប់ទ្រទ្រង់ជីវិត។

ប្រទេសចំនួន ៥ មានសន្ទស្សន៍តុល្យភាពជីវិត-ការងារល្អប្រសើជាងគេ ដោយយោងតាមការ សិក្សាដោយក្រុមហ៊ុនបច្ចេកវិទ្យា និងធនធានមនុស្ស​ Remote ដែលស្រង់ទិន្នន័យពី​ជាការឈប់សម្រាកប្រចាំឆ្នាំ ប្រាក់បៀវត្សរ៍អប្បបរមា និងចំនួននៃការឈប់សម្រាកលំហែមាតុភាព។ មួយទៀតគឺទិន្នន័យ របស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) ដែលវាស់ពីម៉ោងបុគ្គលិកធ្វើការ ម៉ោងដែលមនុស្សលះបង់ដើម្បីលំហែកាយ និងការថែទាំផ្ទាល់ខ្លួននៅក្នុងប្រទេសសមាជិកចំនួន ២២។
 
នូវែលសេឡង់

នូវែលសេឡង់នាំមុខគេក្នុងចំណាត់ថ្នាក់របស់Remote ជាមួយនឹងការឈប់សម្រាកលំហែមាតុភាពចំនួន ២៦ សប្តាហ៍ និងការជំរុញដោយការទទួលបានប្រាក់ឈ្នួលអប្បបរមាខ្ពស់ ការឈប់សម្រាកប្រចាំឆ្នាំ​ចំនួន៣២ ថ្ងៃដែលមានច្បាប់។  ការណ៍នេះក៏ជាមូលហេតុមួយដែល ប្រទេសនេះក្លាយជាគោលដៅសម្រាប់បរទេសដែលចង់ទៅរស់នៅ។
 
ជាការពិតណាស់ នូវែលសេឡង់មិនល្អឥតខ្ចោះទេ។ ទិន្នន័យរបស់ OECD បង្ហាញថា១៤​ភាគរយនៃបុគ្គលិកធ្វើការច្រើនជាង៥០ ម៉ោងក្នុងមួយសប្តាហ៍ ច្រើនជាងកម្រិតOECDជាមធ្យម ១០ភាគរយ។ ប្រជាជនចំណាយពេលតិចជាងមធ្យមភាគOECD បន្តិចគឺ ១៤ម៉ោង ៩នាទីក្នុងមួយថ្ងៃលើការថែទាំផ្ទាល់ខ្លួនដូចជាការញ៉ាំ ការគេង និងការកម្សាន្ត រួមទាំងការចំណាយពេលជាមួយគ្រួសារ និងមិត្តភក្តិ និងការមើលទូរទស្សន៍ជាដើម។
 
អេស្ប៉ាញ

អេស្បាញជាប់ចំណាត់ថ្នាក់ទីពីរនៅលើសន្ទស្សន៍កំណត់ដោយRemote ដោយសារអត្ថប្រយោជន៍ដូចជាការឈប់សម្រាកប្រចាំឆ្នាំចំនួន ២៦ថ្ងៃ។ យោងតាមទិន្នន័យរបស់OECD អ្នកធ្វើការនៅអេស្ប៉ាញបានចំណាយម៉ោងជាច្រើនរបស់ពួកគេដើម្បីសម្រាក និងមើលថែ ខ្លួននៅក្រៅប្រទេស។ បន្ថែមពីនេះ​ របាយការណ៍បង្ហាញថា មានតែមនុស្សចំនួន ២,៥ ភាគរយប៉ុណ្ណោះដែលធ្វើការច្រើនម៉ោងចំពោះការងារដែលមានប្រាក់ខែ។
 
បារាំង
 
យោងតាមទិន្នន័យរបស់OECD ប្រជាជននៅប្រទេសបារាំងមានពេល ១៦ម៉ោង ២០នាទី ក្នុងមួយថ្ងៃសម្រាប់ពេលវេលាផ្ទាល់ខ្លួន និងលំហែរ។ នៅក្នុងបញ្ជីរបស់ Remote ប្រទេសនេះ ជាប់ចំណាត់ថ្នាក់ទីបីជាមួយនឹងចំនួនថ្ងៃសម្រាប់ការឈប់សម្រាកប្រចាំឆ្នាំ​ខ្ពស់ដែលមានរហូតដល់ ៣៦ថ្ងៃ។ តាមពិតទៅ ៨ភាគរយនៃនិយោជិតនៅបារាំងធ្វើការច្រើនជាង ៥០ម៉ោង ក្នុងមួយសប្តាហ៍ដែលទាបជាងមធ្យមភាគ OECD ១០ភាគរយ ប៉ុន្តែនៅតែខ្ពស់ជាងប្រទេសលំដាប់កំពូលៗជាច្រើនទៀត។
 
ដាណឺម៉ាក
 
អ្នកធ្វើការជនជាតិដាណឺម៉ាកត្រឹមតែ ១ភាគរយប៉ុណ្ណោះដែលធ្វើការច្រើនជាង ៥០ម៉ោងក្នុងមួយសប្តាហ៍ ដែលតិចជាងប្រទេសនានារួមទាំងអ៊ីតាលី។ ពួកគេចំណាយ ១៥ម៉ោង  ៧០នាទី ក្នុងមួយថ្ងៃសម្រាប់ពេលវេលាផ្ទាល់ខ្លួន និងពេលទំនេរដែលច្រើនជាងមធ្យមភាគរបស់ OECD។ បន្ថែមពីនេះពួកគេក៏ទទួលបានការគាំទ្រការងារដែលអាចបត់បែនបានផងដែរ។
 
ប្រទេស​មួយនេះក៏​ផ្តល់​ការ​ឈប់​សម្រាក​ដែល​មាន​ច្បាប់​ចំនួន ៣៦ ថ្ងៃ ហើយ​បុគ្កលិក ត្រូវ ​ទទួល​បាន ១០០ ភាគរយនៃ​ប្រាក់​ខែសម្រាប់​ការឈប់សម្រាកពេល​ឈឺ។
 
អូស្រ្តាលី
 
វាមិនមែនជារឿងចម្លែកទេដែលអូស្ត្រាលីជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសកំពូលទាំងប្រាំក្នុងពិភពលោក ហើយបន្តទាក់ទាញភ្ញៀវទេសចររាប់លាននាក់ជារៀងរាល់ឆ្នាំ។ មិនត្រឹមតែ ចំនួនថ្ងៃឈប់សម្រាកច្រើននោះទេ ប្រាក់ឈ្នួលអប្បបរមាសមរម្យ និងអត្ថប្រយោជន៍ទាំងអស់ ដែលប្រព័ន្ធថែទាំសុខភាពផ្ដល់ឱ្យប្រជាជននៅទីនោះបង្កឱ្យមានតុល្យភាព​ជីវិត​ការងារដ៏ ប្រសើរមួយ៕

© រក្សាសិទ្ធិដោយ thmeythmey.com