ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
សុខភាព៖ កុមារ​ឈឺពោះ គួរ​ធ្វើ​ដូចម្តេច?
30, Aug 2023 , 10:59 pm        
រូបភាព


-    សូម​ទាក់ទង​ទៅ​ឡាន​សង្គ្រោះបន្ទាន់ ប្រសិនបើ​កុមារ​មិន​កម្រើក ឬ​ខ្សោយ​ពេក​ក្នុងការ​ឈរ
-    អោយ​ពួកគេ​សម្រាក ជៀសវាង​ការធ្វើសកម្មភាព​នានា ជាពិសេស ក្រោយពី​ការ​ញ៉ាំ។

ព្យាបាល​រោគសញ្ញា
-    ផ្តល់​ជាតិ​ទឹក ដូចជា​ទឹក​សុទ្ធ ទឹក​ផ្លែឈើ
-    ជៀសវាង​អាហារ​ហឹរ និង​កាហ្វេ​អ៊ី​ន ឬ​ភេសជ្ជៈ ដែលមាន​ជាតិ​ស្ករ រហូតដល់ ៤៨ ម៉ោង ក្រោយពី​រោគសញ្ញា​បាត់ទៅ​វិញ​អស់
-    ជំរុញ​កូន​របស់​អ្នក អោយ​ជុះ​លាមក
-    សួរ​គ្រូពេទ្យ មុននឹង​អោយ​ថ្នាំ សម្រាប់​ការឈឺ​ពោះ។ ថ្នាំ​អាច​រារាំង ឬ​ធ្វើអោយ​ការឈឺ កាន់តែ​អាក្រក់ទៅ។

នៅពេលណា ដែល​គួរតែ​ទាក់ទង​ទៅ​គ្រូពេទ្យ
សូម​ទាក់ទង​ទៅ​គ្រូពេទ្យភ្លាមៗ ប្រសិនបើ​កូន​របស់​អ្នក មាន​បញ្ហា​ដូចខាងក្រោម ៖

-    ឈឺ​ជាប់​នៅ​ផ្នែក​ខាងស្តាំ​នៃ​ពោះ ដែល​អាចជា​រោគសញ្ញា នៃ​ជំងឺ​រលាក​ខ្នែងពោះវៀន
-    ឈឺ​តែមួយ​ចំហៀង​ពោះ
-    ឈឺពោះ​ខ្លាំង ឬ​ឈឺ​កាន់តែ​អាក្រក់ទៅៗ ឬ​ឈឺ​ដែល​មិន​បាត់​ទៅវិញ ក្នុង​រយៈពេល ២៤ ម៉ោង
-    ឈឺ ឬ​តឹង​ពោះ នៅពេលដែល​អ្នក​សង្កត់​ពោះ
-    ពោះ​ប៉ោង ឬ​ពោះ​ដែល​រឹង​នៅពេល​ប៉ះ
-    ឈឺ​ក្រលាន ឬ​ឈឺ ឬ​ហើម​ពងស្វាស
-    គ្រុនក្តៅ ដែល​មិនអាច​ពន្យល់បាន
-    ក្អួត ឬ​រាគ​ខ្លាំង
-    ហូរឈាម​ពី​គូថ
-    ឈាម​នៅក្នុង​លាមក ឬ​កំអួត
-    គ្រោះថ្នាក់​ពោះថ្មី៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com