កីឡាជាតិ
ជាតិ
កាលពី​ឆ្នាំ​១៩៥៨ ​កម្ពុជាយក​ឈ្នះក្រុម​នៅ​វៀតណាម​ខាងជើងនៅចំពោះមុខ​លោក ហូ ជីមិញ​
16, Dec 2021 , 11:20 am        
រូបភាព
កីឡាករឈ្មោះ Chhon ជាអ្នករកគ្រាប់បាល់បញ្ចូលទីក្នុងជ័យជម្នះ ១-០ របស់កម្ពុជាលើ Hai Phong
កីឡាករឈ្មោះ Chhon ជាអ្នករកគ្រាប់បាល់បញ្ចូលទីក្នុងជ័យជម្នះ ១-០ របស់កម្ពុជាលើ Hai Phong
កាលពី​អំឡុង​ឆ្នាំ១៩៥៨ ក្រុមកីឡា​បាល់ទាត់​កម្ពុ​ជា ត្រូវបាន​អញ្ជើញ​ចូលក្នុង​កម្មវិធី​សម្ពោធ​កីឡដ្ឋាន Hai Phong នៃ​ប្រទេស​វៀតណាម​ខាងជើង។ នាពេលនោះ កម្ពុ​ជាមាន​ប្រតិភូ និង​កីឡាករ​ចំនួន២៤ ដែល​ដឹកនាំ​ដោយ​លោក Samson Fernandez និង​លោក ទឹម ទុយ នៃ​ក្រសួងអប់រំជាតិ។



សារព័ត៌មានថ្មីៗ សូម​ធ្វើការ​ដកស្រង់​ពី​សំណេរ​ជា​ភាសា​បារាំង​របស់​កាសែត Cambodge d’Aujourd’hui ដែល​ផ្សាយ​ដោយ​ក្រសួង​ព័ត៌មាន​ក្នុងសម័យ​សង្គមរាស្ត្រនិយម កាលពី​ថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៥៨ និង​ត្រូវបាន​តម្កល់ទុក​ដោយ​បណ្ណាល័យ​ជាតិ។

នា​អំឡុង​នៃ​ការប្រកួត​មិត្តភាព​នាពេលនោះ កម្ពុជា បាន​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ Hai Phong ក្នុង​លទ្ធផល ១-០ ដោយមាន​អ្នកទស្សនា​ជាង៣ម៉ឺន​នាក់ ហើយ​ក៏មាន​វត្តមានរ​ប​ស់លោក ហូ ជី​មិញ ប្រធានាធិបតី​វៀតណាម​ខាងជើង​នា​សម័យ​កាលនោះ ផងដែរ។ កាសែត Cambodge d’Aujourd’hui បាន​បញ្ជាក់ថា នាពេល​អំពើហិង្សា​នៅលើ​ទីលាន​បានកើត​ឡើង ដោយ​ប្រធាន​ក្រុម​ទាំងពីរ បានសម្រេច​បញ្ចប់​ការប្រកួត​ត្រឹមតែ៧០នាទី។

សម្រាប់​ការប្រកួត​លើក​ទី​ពីរ​របស់ខ្លួន ក្រុម​កម្ពុជា​បាន​យកឈ្នះ​សារជាថ្មី​ម្តងទៀត​ក្នុង​លទ្ធផល ៣-១ លើ​ជម្រើស​ក្រុម​នៃ​ប្រទេស​វៀតណាម​ខាងជើង៕



© រក្សាសិទ្ធិដោយ thmeythmey.com