English-Français
ជាតិ
សង្គមជាតិ
ដើម្បី​កុំ​ឲ្យ​ឆ្កែ និង​ឆ្មា​ឈ្លោះ​គ្នា គេ​ត្រូវ​ណែនាំ​វា​ឲ្យ​ស្គាល់គ្នា​ជាមុនសិន​
08, Apr 2018 , 10:39 am        
រូបភាព
​ភ្នំពេញ​៖ ជាធម្មតា សត្វ​ឆ្កែ និង​ឆ្មា មិនសូវ​ត្រូវ​គ្នា​ទេ​។ តែ​ដើម្បី​ឲ្យ​វា​ត្រូវ​គ្នា ស្រឡាញ់គ្នា ម្ចាស់​ឆ្កែ និង​ឆ្មា ត្រូវ​ចេះ​ណែនាំ​ពួកគេ​ឲ្យ​ស្គាល់គ្នា ឲ្យ​ចេះ​ស្រឡាញ់គ្នា​។​ល​។ នេះ គឺជា​ការណែនាំ​របស់​អ្នកស្រី Donabelle Zuzart នាយក​គ្រប់គ្រង​សេវាកម្ម Pet Grooming Cambodia​។


 
សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​ជា​ភាសា​អង់គ្លេស​រវាង​លោក គី សុខ​លីម អគ្គនាយក​សារព័ត៌មាន​ថ្មីៗ និង​អ្នកស្រី Donabelle Zuzart នាយក​គ្រប់គ្រង​សេវាកម្ម Pet Grooming Cambodia ដូចតទៅ​៖ 


 
 
​អ្នកស្រី Donabelle Zuzart នាយក​គ្រប់គ្រង​សេវាកម្ម Pet Grooming Cambodia បាន​និយាយថា មនុស្ស និង​សត្វ​មានការ​យល់ដឹង​ដូចគ្នា​ដែរ​។ ឧទាហរណ៍​ថា ដើម្បី​ឲ្យ​ឆ្កែ និង​ឆ្មា​និយាយ​រកគ្នា គេ​ត្រូវ​ណែនាំ​វា​ឲ្យ​ស្គាល់គ្នា​សិន​។ 
 
​អ្នកស្រី Donabelle Zuzart ជនជាតិ​ឥណ្ឌា និង​ជា​អ្នក​ថែទាំ​សត្វ​តាំងពីក្មេង​មក បាន​និយាយថា បើ​ឆ្កែ និង​ឆ្មា ទើប​ស្គាល់គ្នា ភាគច្រើន​គេ​ជំរុញ​ឲ្យ​ឆ្កែ​រាក់ទាក់ ឬ​និយាយ​រក​ឆ្មា​មុន ពីព្រោះ ឆ្មា គឺជា​សត្វ​ដែលមាន​សេចក្តីក្លាហាន​តិចជាង​ឆ្កែ ហើយ​គេ​មិនត្រូវ​បង្ខំ​ឆ្មា​ឲ្យ​និយាយ​រក​ឆ្កែ​មុន​ឡើយ​។ 
 
​មានការ​លើកឡើងថា ឆ្កែ ឬ​ឆ្មា​ខ្មែរ មិនសូវ​ឆ្លាត​ដូច​ឆ្កែ ឬ​ឆ្មា​បរទេស​ឡើយ​។ តែ​អ្នកស្រី Donabelle Zuzart បាន​ច្រានចោល​ទស្សនៈ​នេះ​។ អ្នកស្រី​បាន​ពន្យល់ថា សត្វ​នេះ មានពូជ​តែមួយ ដូច្នេះ រឿង​ថា វា​ឆ្លាត ឬ​មិន​ឆ្លាត គឺ​ដោយសារ​ថា តើ​មានការ​បង្រៀន​ពួកគេ​ត្រឹមត្រូវ​ឬទេ​? សត្វ​ទាំងនេះ បើ​បង្រៀន​ពួកវា​ឲ្យ​កាច វា​កាច បើ​បង្រៀន​វា​ឲ្យ​ស្លូត ឲ្យ​វា​ឆ្លាត វា​នឹង​ស្លូត ហើយនឹង​ឆ្លាត​។ សរុបសេចក្តី​មក វា​អាស្រ័យ​លើ​ការណែនាំ និង​បង្ហាត់បង្រៀន​ទេ​៕ 
 
 
 

Tag:
 dog
  cat
© រក្សាសិទ្ធិដោយ thmeythmey.com