ពីនេះ ពីនោះ
ទ្រឹស្ដី​សំខាន់ៗ​របស់​ខុង​ជឺ​
10, Jun 2018 , 10:39 am        
រូបភាព
ដោយ: ថ្មីៗ
១.​ការដឹង​ពី​កំហុស​ខ្លួនឯង ហើយ​អាច​កែ​កំហុស​នោះបាន គឺជា​គុណធម៌​ដ៏​វិសេសវិសាល​។​

២. អ្វីដែល​យើង​មិន​ចង់បាន​សម្រាប់​ខ្លួនឯង កុំ​ធ្វើ​ដាក់​គេ​។​
៣. ចំណេះដឹង​គឺជា​ការទទួលស្គាល់​នូវ​អ្វីដែល​យើង​ចេះ និង​អ្វីដែល​យើង​មិនចេះ​។​
៤. អ្នក​ដែល​ចេះតែ​រៀន មិនចេះ​គិត​នឹង​ជួប​បរាជ័យ​។ អ្នក​ដែល​អង្គុយតែ​គិត មិន​ព្រម​ចូលរៀន​នឹង​ជួប​គ្រោះថ្នាក់​។​
៥. ស្នាដៃ​ល្អៗ​ពី​អតីតកាល​គួរតែ​រក្សាទុក​សម្រាប់​ម​នុស្ស​ជំនាន់​ក្រោយ​។​
៦. មនុស្ស​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ដោយសា​ពួកគេ​ក្រីក្រ ឬ​ល្ងង់ខ្លៅ​។ បើ​មនុស្ស​ទាំងអស់​មាន​អាហារ​គ្រប់គ្រាន់ និង​ទទួល​ការអប់រំ​បាន​គ្រប់គ្រាន់ ពួកគេ​នឹងធ្វើ​អំពើ​ល្អ​។​
៧. មនុស្ស​កើតមក​សុទ្ធតែ​ល្អ ហើយ​ពួកគេ​ទៅជា​អាក្រក់​ដោយសារ​សង្គម​ដែល​ពួកគេ​រស់នៅ​។​
 
​ដកស្រង់​ពី​៖ ប្រវត្តិ​ទស្សនវិជ្ជា​នយោបាយ​, រៀបរៀង​ដោយ​លោកគ្រូ ជេ​ត ហុ​ល​
 
 

Tag:
 ខុងជឺ
© រក្សាសិទ្ធិដោយ thmeythmey.com